សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ផ្តល់អំណោយ​ដល់​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈ និ​ងស្ដារនីតិ​សម្បទាយុវនារី ​អាហ្វេ​ស៊ីប​ទុំឌី​

113

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ២កើត ​ខែ​ផល្គុន ​ឆ្នាំច ​សំរិទ្ធ​ស័ក​ ព.ស ២៥៦២ ​ថ្ងៃទី​០៧ ខែ​ មីនា​ ឆ្នាំ២០១៩​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុនសែន ​បាន​ដឹក​នាំលោ​កជំទាវ​ជា​ភរិយាឥស្សរជ​ន ​មន្ត្រី ​បុគ្គ​លិក កាក​បាទ​ក្រហម​កម្ពុជា​ ចុះ​ជួប​សំណេះសំ​ណាល ​សាក​សួរសុ​ខទុក្ខ​ និង​ផ្ដល់អាហារ​សាមគ្គីដល់​កុមារ​ និងបុគ្គលិក​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈ និ​ងស្ដារនីតិ​សម្បទាយុវនារី ​អាហ្វេ​ស៊ីប​ ទុំឌី​ ស្ថិត​នៅ​ភូមិ២៤ ​សង្កាត់​ព្រៃស ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ​។


សម្ដេច​កិត្ដិ​ព្រឹទ្ធបណ្ឌិត ​ប៊ុ​ន រ៉ានី ហ៊ុនសែន តែងតែយក​ចិត្ដ​ទុក្ខដា​ក់ខ្ពស់ ​និង​ដោះស្រា​យរាល់​បញ្ហា​ប្រឈមនានារបស់​ប្រជាពល​រដ្ឋ​គ្រប់​មជ្ឈដ្ឋា​ន ដោយ​ក្តីមេ​ត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តី​សង្ឃឹម​ ជំនឿចិ​ត្តដ​ល់ប្រ​ជាជន​ទូទៅ ​ដែល​ជួបការ​លំបា​កដោ​យគ្មានការ​រើសអើង ​មិន​ប្រកាន់​វណ្ណៈ ​ពូជសាសន៍​ ពណ៌សម្បុរ សាសនា​ ឬនិន្នាការនយោបាយ​អ្វីឡើ​យ ​«ទីណា​មាន​ទុក្ខលំបាក​ ទីនោះមាន​កាកបាទ​ក្រហម​កម្ពុជា​»៕