កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​៖ ការ​ចុះ​ត្រូតពិនិត្យ និង​បំផ្លាញ​ចោល​ទំនិញ​ខូចគុណភាព​បន្ត​ធ្វើ​សកម្ម​ដដែល​ ក្រោយពី​ដកចេញ​ពី​ជួរមុខ

124

បន្ទាយមានជ័យ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​អះអាង​ថា ​ការ​ចុះ​ត្រូត​ពិនិត្យ និង​បំផ្លាញ​ចោល​ទំនិញ​ខូចគុណភាព​បន្ត​ធ្វើ​សកម្ម​ដដែល ហើយ​ត្រូវតែ​ខ្លាំងក្លា​ទ្វេដង​ក្នុង​ផ្ទៃក្នុង​ភូមិសាស្ត្រ ព្រោះ​ភារកិច្ច​នៅ​សមរភូមិ​ជួរមុខ​ គឺ​ច្រក​ព្រំដែន​ក៏​លែង​ទទួល ហើយ​មាន​ពេក​វេលា​គ្រប់គ្រាន់​អនុវត្ត​តែ​ការងារ​ខាងក្នុង​ភូមិសាស្ត្រ​សុទ្ធ​។​

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​បន្ទាយមានជ័យ​និង​មន្ត្រី​កាំកុងត្រូល​ព្រមទាំង​មន្ត្រី​ម​ន្ទី​រ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រូត​ពិនិត្យ​ទំនិញ​តាម​ផ្សារ​ឡើងវិញ​ដូច​ធម្មតា ហើយ​មមាញឹក​ជាង​មុន​ទៀត​នៅក្រោយពី​រាជរដ្ឋាភិបាល​រំសាយ​ពី​ដែន​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​អន្តរជាតិ ច្រកព្រំដែន​តំបន់​និង​ច្រករបៀង​។​

ពោល ​គឺ​ក្រោយពី​សារ​នយោបាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១១​ ខែមករា​ឆ្នាំ​២០១៩​កន្លងមក​។​

លោក សាន វិជ្ជា​សា​រ៉ាវុធ អោយ​ដឹង​ថ្ងៃទី០​៦ ​ខែមីនានេះ​ថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ​អោយ​ដឹង​ថ្ងៃទី​០៧ ​ខែ​មីនា​ថា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​សហ​ការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​បន្ត​ចុះ​ត្រួតពិនិត្យ គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​និង​ទំនិញ​ផ្សេងៗ​នៅ​តាម​ផ្សារ តាម​ហាង តាម​តូប តាម​ផ្ទះ​តៀមតាម​សាលារៀន ឬ​ទីតាំង​លក់ទំនិញ​គ្រឿង​ឧបភោគ​បរិភោគ របស់​ប្រើប្រាស់ បន្លែ​ផ្លែឈើ ហើយ​រឹបអូស ប្រមូល​ផ្តុំ​ហើយ​នាំទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី។​

ជាក់​ស្តែង​ថ្ងៃនេះ មន្ត្រី​កាំកុងត្រូល​បាន​នាំ​យក​ផលិតផល​ម្ហូបអាហារ​ជាច្រើន​មុខ ច្រើន​ប្រភេទ​ទម្ងន់​ជិត​១​តោន ដែល​ខូចគុណភាព ដែល​ហួស​កាលកំណត់​ប្រើប្រាស់ ដែល​ហាមឃាត់​ប្រើប្រាស់ ដែល​ខុសច្បាប់ គ្មាន​ការ​វេច​ខ្ចប់ គ្មាន​ស្លាក​សញ្ញា​និង​ម្ចាស់​ប្រភព​ផលិតផល​ដែល​រឹបអូស​បាន​ពី​កន្លែង​តាំង​លក់​ទាំងឡាយ​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ទៅ​ដុត​បំផ្លាញ​ចោល​នៅ​ម្តុំ​ស្ថានីយ​តូច​ពិសោធន៍​កាំកុងត្រូល​ស្ថិតនៅ​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត។​

ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ លាយឡំ​ការព្រមាន​ថា ម្ចាស់​និង​អ្នក​ចែកចាយ លក់ដូរ​ទំនិញ​ម្ហូបអាហារ​ត្រូវ​បន្ត​គោរព​ច្បាប់ គរ​ព​អនុវត្តតាម​គោលការណ៍​កាំកុងត្រូល​និង​ពាណិជ្ជកម្ម ហើយ​កុំ​យល់ច្រឡំ​ថា មន្ត្រី​ជំនាញ​ទាំងនេះ រំសាយ​ហើយ​លែង​ធ្វើការ​ត្រួតពិនិត្យ បំផ្លាញចោល​និង​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទាក់ទិន​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំ​និ​ញ​ហាមឃាត់ និង​មាន​សារ​ធាតុគីមី​ខុសច្បាប់​នោះ៕​