របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំណុច​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ ​ក្រោយពី​រថយន្ត​បុក​រួច​ពេលនេះ​មិនទាន់​ដាក់​អោយ​ដូច​ដើម

97

ភ្នំពេញ​៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ អាជ្ញាធរ​នៅ​មិនទាន់​លើក​តម្រង់​អោយ​មាន​សភាព​ដូច​ដើម​នៅ​ឡើយ​ទេ​ក្រោយពី​មាន​រថយន្ត​បើក​បុក​អោយ​រង​ការខូចខាត​កន្លងមក​។

យើង​សង្កេត​ឃើញ​ថា ទីតាំង​ខាង​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មិន​មាន​ស្លាក​សញ្ញា​បង្ហា​ចំណាំងផ្លាត​ទើប​ងាយ​និង​បង្ក​គ្រោះថ្នាក់​រថយន្ត​បើក​បុក​ជា​បន្តបន្ទាប់​។

សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខាង​លើនៅ​យប់​ថ្ងៃ​ទី​៥ ខែ​មិនា ឆ្នាំ​២០១៩​នេះ​មាន​រថយន្ត​ប្រភេទ​តាក់ស៊ី​មួយ​គ្រឿង​ស្រវឹង​បើក​បុក​បណ្តាល​អោយ​ដួល​រង​ការខូចខាត​ក្រោយ​កើត​ហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ដោយឡែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ដែល​ដួល​រហូតមក​ដល់ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​លើក​ដាក់​អោយ​ដូច​ដើម​រឺ​ក៏​ជួសជុល​នោះ​ទេ​។ នេះ​ជាហេតុ​ងាយ​និង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​៕