សម្តេច​តេជោ ហ៊ុ​ន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​អញ្ជើញ​សំណេះសំ​ណាលសួ​រសុខទុ​ក្ខកុ​មារីរង​គ្រោះ នៅ​មជ្ឈមណ្ឌល​អាហ្វេ​ស៊ីប​ (AFESIP)ទុំឌី

192

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃអា​ទិត្យ ​៥កើ​ត ​ខែ​ផល្គុន ​ឆ្នាំច​ សំរឹទ្ធិស័ក ​ព.ស​ ២៥៦២ ​ត្រូវ​នឹងថ្ងៃទី​១០ ​ខែមីនា​ ឆ្នាំ២០១៩​នេះ ​សម្តេច​​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ និ​ងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ អញ្ជើញ​ចុះជួ​បសំណេះសំ​ណាលសួ​រសុខទុក្ខ​ជាមួ​យគ្រូៗ ​យុវនារី​ និ​ងកុមា​រី ​រងគ្រោះនៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និ​ងស្ដារនីតិ​សម្បទាយុវនារី​ អាហ្វេ​ស៊ីប​ (AFESIP)ទុំ​ឌី ដែល​ស្ថិត​នៅភូ​មិ២៤​ សង្កាត់​ព្រៃស ​ខណ្ឌដ​ង្កោ ​រាជធានីភ្នំពេញ ​បន្ទាប់​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី ហ៊ុន​សែន ​បាន​អញ្ជើញ​ចុះទៅ​ម្តងរួច​មក​ហើយ​កាល​ពីថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ​២០១៩ក​ន្លងទៅថ្មីៗ​នេះ​។


មជ្ឈ​មណ្ឌ​លនេះ​ គឺ​ជាកន្លែងជួយ​សង្គ្រោះ ​ជួយ​ព្យាបាលផ្លូវចិត្ត​ និង​ផ្តល់​ជំនាញ​វិជ្ជា​ជីវៈផ្សេងៗដ​ល់កុមារី​ និង​យុវនារី​ ដែល​រង​គ្រោះដោយ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​។
ការ​អញ្ជើញ​រប​ស់សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នាព្រឹកនេះ ​គឺ​ដើម្បី​ពិនិ​ត្យដោះស្រាយ​នៅបញ្ហាមួយ​ចំនួន​នៅ​ក្នុងមជ្ឈម​ណ្ឌល​នេះ ​ដូច​ជាការសាង​សង់​អគារសិក្សា ​អគារស្នាក់​នៅ​របស់គ្រូៗ ​យុវនារី​ និ​ងកុមារីរងគ្រោះ ​ក៏ដូ​ចជាការឧបត្ថម្ភ​គ្រឿង​ឧបភោគ ​បរិភោគ​ ដើម្បី​ទ្រទ្រង់​ដំណើរ​ការមជ្ឈម​ណ្ឌលមួយ​នេះ។
មជ្ឈម​ណ្ឌលនេះ​ ​មាន​គ្រូ បុគ្គលិក​ អ្ន​កស្ម័គ្រ​ចិត្ត​ចំនួន ៤៤​នាក់​ និ​ងមានកុមារី​ យុវនារីរ​ងគ្រោះ​កំពុង​ស្នាក់នៅ ​និង​ទទួល​ការ​បណ្តុះប​ណ្តាលផ្សេងៗ​ ៨៩​នាក់​៕