ទឹក​ជំនន់​​សម្លាប់​មនុស្ស ៧នាក់​នៅ​ក្នុង​​ទីក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល​

128

ប្រេស៊ីល៖ យ៉ាង​ហោច​ណាស់​​មនុស្ស ៧នាក់​បាន​បាត់​បង់​ជីវិត​​ក្នុង​ទឹក​ជំនន់​​នៅ​ក្នុង និង​នៅ​ជុំ​វិញ​​ទីក្រុង​ Sao Paulo ​​ជា​ទីក្រុង​ដ៏ធំ​បំផុត​របស់​ប្រទេស​ប្រេស៊ីល នេះ​បើ​យោង​តាម​​សេចក្ដីរាយការណ៍​​ របស់​បណ្ដាញ​​ផ្សព្វផ្សាយ​​ព័ត៌មាន​​សង្គម​ក្នុង​តំបន់​។

ជន​រង​គ្រោះ​​មួយ​ចំនួន​ត្រូវ​បាន​គេ​ជឿ​ថា ស្ថិត​នៅ​ក្នុង​គ្រួសារ​តែ​មួយ បន្ទាប់​ពី​លំនៅឋាន​​របស់​ពួក​គេ​បាន​បាក់​រលំ​​នៅ​ជាយ​​ទីក្រុង​​ Sao Paulo។ ​ចរាចរណ៍​​ក្នុង​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេសនេះ​ ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាពចលាចល​​ ដោយ​រូប​ភាព​​ពី​អាកាស​​បង្ហាញ​ឲ្យ​ឃើញ​​ ពី​ផ្នែក​ជា​ច្រើន​ដ៏​ល្វឹងល្វើយ​នៃ​ទីក្រុង​នេះ​ស្ថិត​នៅ​ក្រោម​ទឹក៕

អត្ថបទ៖ រិទ្ធី