Juventus​ ត្រៀម​ជួប Atletico Madrid ជើង​ទី​2 ​ក្រោយ​ចាញ់​ជើង​ទី​1 ​នៅ​អេ​ស្ប៉ា​ញ 2-0

126

បាល់ទាត់៖ ​ជើងឯក​អ៊ីតាលី Juventus​ នឹង​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ភ្ញៀវ Altetico Madrid រាត្រី​ជើង​ទី​ពីរ​វគ្គ 16​ក្រុម​ចុងក្រោយ UEFA Champions League បន្ទាប់ពី​ចាញ់​ជើង​ទី​1 ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ 2-0​

​​Juventus​ ជា​ក្លិប​ជោគជ័យ​ជាងគេ​នៅ​អ៊ីតាលីជិត​ 1​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​ឈ្នះ​ជើងឯក​លី​ហ្គ​អ៊ីតាលី Seria A 7រដូវ​កាល​ជាប់ៗ​គ្នា ប៉ុន្មាន​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប​មិនដែល​ឈ្នះ​ជើង​ឯង​ឡើយ រាប់​ពី​ឈ្នះ​ចុង​ក្រោយ​នៅ​ឆ្នាំ1996​។ ​អ្នកគាំទ្រ Juventus​ សង្ឃឹមថា ​លោក Massimiliano Allegri​ អាច​នឹង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ ទោះបីជា​ចាញ់ 2​គ្រាប់​នៅ​ជើង​​ទី1 ​ក៏ដោយ​។​ ​ប៉ុន្តែ​អ្នកវិភាគ​គិត​ថា Juventus ​នឹង​លំបាក​​រក​គ្រាប់ ខណៈ Atletico Madrid ក្រោម​ការដឹកនាំ​របស់ Diego Simeone​ ជា​ក្រុម​រឹងមាំ​នៅ​តំបន់​ការពារ​។

​​សូម​បញ្ជាក់​ថា មានតែ 9ក្រុម​ប៉ុណ្ណោះ​នៅ Champions League ដែល​អាច​វាយបក​យកឈ្នះ​ ក្រោយ​ចាញ់​ជើង​ទី1 ​ក្រៅ​ដី 2គ្រាប់ ខណៈ Manchester United ជា​ក្រុម​ដំបូង​គេ​ដែល​ចាញ់​ក្រៅ​ដី 2គ្រាប់ តែ​អាច​វាយបក​យកឈ្នះ​ជើង​ទី2 ​ក្រៅ​ដី​វិញ​លើ Paris Saint Germain​ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​៕

អត្ថបទ​៖​នាង សុភា​វុ​ធ