រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ភាពជា​ដៃគូរ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស

120

ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម ច​ច អេក​ហ្កា​George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ចូល​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​រសៀល​ថ្ងៃ​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អ៊ឺរ៉ុប ប្រចាំ​នៅ​កម្ពុជា​សម្តេច​ក្រឡាហោម​ឧ​ប​នាយ​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួង មហា ផ្ទៃ​បាន​ថ្លែងអំណរគុណ​ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ចំពោះ​ការចូលរួមចំណែក របស់ សហភាព​អ៊ឺរ៉ុប ក្នុង​ដំណើរការ​អភិវឌ្ឍ​រ​បស់​កម្ពុជា​នៅពេល​កន្លងមក​។

​សម្តេច​ក៏បាន​លើកឡើង​ដែរ​ថា​ទោះ បី​ជា រយះពេល​កន្លងមកនេះ​ទំនាក់ទំនង កម្ពុជា អ៊ឺរ៉ុប​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ប៉ុន្តែ​ សម្តេច ក្រឡា ហោម​សង្ឃឹម​ថា​អ្វីៗ​អាច​នឹងត្រូវ​ដោះស្រាយ ដែល​នឹង​ធ្វើអោយ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនងរ វាង កម្ពុជា​និង​អ៊ឺរ៉ុប​មាន​ភាពល្អប្រសើរ ឡើង​។​

ជាមួយគ្នា​នោះដែរ ឯកឧត្តម ច​ច អេក​ហ្គា បាន​បញ្ជាក់ថា រយះពេល​៣​ឆ្នាំកន្លះ ដែល​ឯកឧត្តម បាន​បំពេញ ការងារ​នៅ​កម្ពុជា ឯកឧត្តម បាន​មើលឃើញ​ពី​វឌ្ឍនភាព​របស់​កម្ពុជា​បើ​ប្រៀបធៀប​រយះពេល ២០​ឆ្នាំមុន​។ ឯកឧត្តម​ក៏បាន​សម្តែង​នូវ ការ​សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ នៃ​ការរៀបចំ​នូវ​វេទិការ​សង្គម​ស៊ីវិល ជាមួយ រាជរដ្ឋាភិបាល ដែល​ធ្វើអោយ​ទំនាក់ទំនង រវាង​ភាគី​ទាំងពីរ កាន់តែ​ប្រសើរឡើង។

បន្ថែម​ពីលើ​នេះ ទៅទៀត ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ពាំ​នាំនូវ មតិយោបល់​របស់​សង្គម​ស៊ីវិល ដោយ​ស្នើរ​ដល់ រាជ​រដ្ឋា​ភិ បាល​កម្ពុជា បន្ត​យកចិត្តទុកដាក់​ក្នុងការ​ថែទាំ​ធនធានធម្មជាតិ ទាំង​សត្វព្រៃ​និង​ព្រៃឈើ និង​ស្នើរ​អោយ រាជ រដ្ឋា​ភិ បាល បន្ត​គាំទ្រ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​កា​រកា​ពារ​ធនធានធម្មជាតិ ដែលជា ផ្នែក​មួយ​ធ្វើ អោយ ទំនាក់ទំនង​ភាគី​ទាំងពី​កាន់តែ​ជិតស្និត​។

ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម បាន​ឯកភាព​ចំពោះ​ការស្នើរ​សុំ​ខាងលើ ហើយ​ក្នុងនាម​សម្តេច ទទួល ខុសត្រូវ​ការ​លើ​ការងារ​នេះ​សម្តេច នឹង​ដឹកនាំ​កែសម្រួល​ច្បាប់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ ថែរក្សា ធនធាន ធម្មជាតិ នៅ​កម្ពុជា​។

ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​កិច្ចការ​នយោបាយ សម្តេច​បាន បញ្ជាក់​យ៉ាង ច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​តាម​លទ្ធភាព​ក្នុង​ការបន្ត​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វ ផ្សាយ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​គឺ បន្ត​អនុវត្ត​នូវ​ស្មារតី​សេចក្តីថ្លែងការណ៍ ដែល​បាន ចេញ ផ្សាយ កាល ពីថ្ងៃ​ទី​០៣ ខែធ្នូ​ឆ្នាំ​២០១៨​កន្លងទៅ ស្តីពី វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ នយោបាយ​នៅ​កម្ពុជា​៕​