ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភាចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនក្នុងខេត្តឧត្តរមានជ័យ

54

 

ឧត្តរមានជ័យ ៖​ ​ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មក្នុងខេត្តឧត្តរមានជ័យ ប្រតិភូគណៈកម្មការទី៧​ នៃរដ្ឋសភា ​បានចុះ សួរសុខទុក្ខ ​សំណេះសំណាលជា​មួយកងកម្លាំងការពារព្រំដែន ​នៅទីតាំងប្រាសាទតាមាន់ និងប្រាសាទតា ក្របី។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក្នុងពេលចុះសួរសុខទុក្ខ​ សំណេះ សំណាលជាមួយកងកម្លាំងការពារព្រំដែន ​នៅទីតាំងប្រាសាទតាមាន់ ​និងប្រាសាទតាក្របី ​កាលពីថ្ងៃទី​១៤ ខែមីនា ម្សិល មិញ បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចប្រធានរដ្ឋសភា​ និងការនឹករឭកជាពិសេសពីសំណាក់សម្តេចតេ ជោ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងកម្លាំងទាំងអស់ ​។

​យកឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ានី  ​បាន​សម្តែងនូវ ការគោរពដឹងគុណ និងថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ​ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម​ និងស្វិតស្វាញបំផុត ​ក្នុងការ​ ការពារជាតិ​ ការពារបូរណភាពទឹកដី​ បើទោះបីជាជួបប្រទះនូវបញ្ហាប្រឈម ​និងការលំបាកជាច្រើន ជាពិសេស ក្នុងដំណាក់កាល ​នៃការប៉ះទង្គិចជាមួយកងកម្លាំងរបស់ប្រទេសជិត ​ខាង ចាប់តាំងពីឆ្នាំ២០០៨​ និងជាបន្តបន្ទាប់។

ប្រតិភូ នៃគណៈកម្មការទី៧ ​បានវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្មដ៏ឧត្តមរបស់កង ​កម្លាំង ​ដែលបាន នឹងកំពុងការពារនៅតាមបណ្តោយព្រំដែន ​ជា​ពិសេសកងកម្លាំងដែលឈរជើងនៅទីតាំង ​ប្រាសាទតាមាន់ ​និងតាក្របី ផ្ទាល់។ ការលះបង់របស់កងកម្លាំងទាំងអស់​ បានធ្វើឱ្យកម្ពុជាអាចរក្សាសុខ ​សន្តិភាព ប្រជាពលរដ្ឋខ្មែរ ​អាចរស់នៅប្រកបដោយភាពសុខដុម ​មិនមានភាពភ័យខ្លាចពីបញ្ហាអសន្តិសុខ ​ហើយរាជរដ្ឋាភិបាល ​អាចផ្តោតការយកចិត្តទុកដាក់លើការជំរុញសេដ្ឋកិច្ចជាតិ​ និងដឹកនាំប្រទេសជាតិទៅ​ រកការអភិវឌ្ឍន៍ ជាបន្តបន្ទាប់៕