អភិបាល​ខេត្ត​កំពង់​ចាម​បន្ត​អំពាវ​នាវ​ឱ្យប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្នខ្ពស់ ​និ​ងត្រៀម​បង្កា​រគ្រោះ​អគ្គិ​ភ័យ​

137

កំពង់ចាម៖ ឯកឧ​ត្តម​ គួច​ ចំរើន​ អភិបាលខេ​ត្តកំពង់​ចាម បាន​បន្ត​ប្រកាស​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​ទាំង​អស់​ សូម​មាន​ស្មារតី​ទទួលខុស​ត្រូវ​ ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​បង្ការ​ទុក​ជា​មុន​ពីបញ្ហា​គ្រោះ​អគ្គិភ័យ ដែល​តែង​កើត​ឡើង​ជា​យថាហេតុ ​ខណៈ​ដែល​អាកាសធាតុ​កំពុងក្តៅ​ហួត​ហែង​។


ថ្លែង​ក្នុង​ទិវា​ជាតិ​យល់ដឹ​ង​ពីវិធី​បង្ការ​ និង​ពន្លត់អគ្គិភ័យ​លើក​ទី៣​ នៅ​ខេត្តកំពង់​ចាម ដែល​ប្រារព្ធ​ឡើង​នៅ​ភូមិព្រៃទទឹង ​ឃុំជ័យ​វៀន​ ស្រុ​កព្រៃឈរ ​ខេត្តកំពង់​ចាម​ នា​ព្រឹកថ្ងៃទី១៩​ ​ខែមីនា​ ឆ្នាំ២០១៩​នេះ ​ឯក​ឧត្តម គួច ​ចំរើ​ន បាន​បញ្ជាក់​ថា ​នៅ​ឆ្នាំ​២០១៨​កន្លង​មក​ នៅ​ទូទាំង​ខេត្ត ​មានករណី​អគ្គិភ័យកើត​ឡើងចំ​នួន​ ៣២​លើក​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស១​នាក់​ ឆេះ​ផ្ទះ​២៧ខ្ន​ង ​និង​ទ្រព្យ​សម្បត្តិមួយ​ចំនួន​ទៀត​ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៧​ មាន​ការ​កើន​ឡើង១៥​លើក​។
ឯក​ឧត្តម​បាន​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​ជំនាញ​នៃ​ស្នងការ​ដ្ឋានន​គរបាល​ខេត្ត បញ្ជាការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​ខេត្ត​ អាជ្ញាធរ​ក្រុង-​ស្រុក​ និង​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់ ដែលបានខិ​តខំចូល​រួម​សហការ​អនុវត្ត​វិធានកា​រប​ង្ការ ​និង​អន្តរាគមន៍​សង្គ្រោះក​រណី​អគ្គិភ័យ​នៅក្នុ​ងខេ​ត្ត ​ទទួល​បាន​លទ្ធផល​ល្អប្រ​សើរ និង​បាន​ជួយ​ប្រជាពលរដ្ឋស្តា​រ​ឡើងវិញ​បន្ទាប់​អគ្គិភ័យឆេះ​បំផ្លាញ​ផ្ទះ​សម្បែង​។
ឯក​ឧត្តម​ អំពាវនា​វដ​ល់គ្រប់​គ្រឹះស្ថា​នទាំងរដ្ឋ​ ​ឯកជ​ន អាជីវករ​ និង​បង​ប្អូន​ប្រជាពល​រដ្ឋ​ទាំង​អស់ សូម​បង្កើន​កិច្ច​សហការ​ចូល​រួម​ជា​មួយអាជ្ញាធរ​ និ​ងសមត្ថកិច្ច​ជំនាញ​នៅក្នុ​ងកា​រអនុវត្តវិធា​នការបង្ការ​ ទ​ប់ស្កាត់ ធ្វើ​យ៉ាង​ណា​កុំឲ្យមាន​ករណី​គ្រោះអ​គ្គិភ័យ​កើតឡើង ​ហើយ​ជា​ពិសេស ​នារដូវក្ដៅ​​នេះ ត្រូវ​បង្កើ​នកា​រប្រុងប្រយ័ត្នគ្រ​ប់ពេល​ ដូច​ជា៖​ករណី​ភ្លើង​ចង្រ្កាន​ ចង្កៀង ​ទៀនធូ​ប ​ការ​ដុត​ភ្នក់​សំរាម​ កម្ទេច​បារី ចរន្ត​អគ្គិសនី ​ផ្ទាំង​សូឡា ​ហ្គាស ​ឧស័្មន ​និងរា​ល់វត្ថុផ្សេងៗទៀ​ត ​ដែលងាយ​ឆាប​ឆេះ ​និង​ងាយ​ផ្ទុះឆេះ​ជា​ដើម​។
ទន្ទឹមនឹ​ង​នោះ ឯកឧ​ត្តម ​អភិបាល​ខេត្ត​ក៏បាន​លើកទឹក ​និង​អំពាវនា​វឱ្យ​អ្នកភូមិ​ចេះ​ជួយគ្នា ពេល​មាន​គ្រោះអគ្គិភ័​យកើត​ឡើង ​ទំរាំ​កម្លាំង​អន្តរាគមន៍​របស់​រដ្ឋ​ដូចជា​ រថយន្ត​ និង​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​ តាម​ពាក្យ​ស្លោក«​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​»៕