សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ​ឲ្យ​មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ​គ្រឿងញៀន​នៅរ៉ក់​ ចេញមក​សារភាព​

133

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម​ ស ​ខេង​ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ប៉ូលិស​ ដែល​ជាប់​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​ប្រមាណ​ជិត​៥០​គីឡូក្រាម ​នៅ​មជ្ឈមណ្ឌល​កម្សាន្តរ៉ក់ ​មក​បង្ហាញខ្លួន ​(​ចូលខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​) ​ពីព្រោះ​មាន​ដីកា​តាម​ចាប់​ខ្លួន​ហើយ បើទោះ​បីជា​គេច​ទៅ​ណា​ក៏​ទៅ​មិន​រួច​ដែរ​។

ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ​ស ​ខេង ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​ របស់​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​និង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ នៃ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣​ ឆ្នាំ​២០១៨ ​កាលពី​រសៀល​ថ្ងៃទី​២១ ​ខែមីនា ​ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

បើទោះបី​ជា​មាន​ដីកា​តាមរក​ចាប់ខ្លួន​មន្ត្រី​ប៉ូលិស​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ យ៉ាងណាក៏ដោយ ​ប៉ុន្តែ​ឈ្មោះ ​និង​តួនាទី ​មន្ត្រី​រូបនោះ​មិន​ត្រូវ​បាន​បង្ហាញ​នៅឡើយ​ទេ៕