ឯក​ឧត្តម​ ញឹក ​ប៊ុនឆៃ ​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ​នឹង​ដឹក​នាំ​ប្រជុំ​លើក​ដំបូង

293

ភ្នំពេញ៖ ឯក​ឧត្តម​ ញឹក​ ប៊ុនឆៃ ​បាន​ឲ្យដឹង​ទៀត​ថា កិច្ច​ប្រជុំ នឹង​ប្រព្រឹត្តទៅ​នៅពេ​លឆាប់ៗ​នេះ ​ដោយ​ឲ្យតំណាង​គណបក្ស​នយោបាយ ​ដែល​ជា​សមាជិក​ឧត្តម ​ក្រុមប្រឹក្សាពិ​គ្រោះ និង​ផ្តល់​យោប​ល់​ទាំង​អស់លើក​យក​​ចំនុច​អសកម្ម ​និង​បញ្ហា​ប្រឈម ​បញ្ហា​វិវាទ​ដីធ្លី ​និង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​នានា ​ដែលគណបក្ស​នីមួយៗ​ប្រមូ​លបាន​ដើម្បី​ចង​ក្រង​ដាក់​ជូន​ប្រមុខរាជ​រដ្ឋាភិ​បាល​ពិនិត្យ ​និងមាន​ដំណោះ​ស្រាយ​។


ឯក​ឧត្តម​ ញឹក ​ប៊ុនឆៃ ​បាន​បញ្ជាក់​ទៀត​ថា ​រាល់​សំណើរ និង​ព័ត៌មាន​ដែល​តំណាង​គណបក្ស​នីមួយ​ៗលើក​យក​ទៅដា​ក់ជូ​ន ប្រមុខ​ដឹក​នាំរាជរដ្ឋា​ភិបាល​ពិនិត្យ​នោះ ​លុះត្រាតែជា​កា​រពិត ​ទើបយកមកពិភាក្សាគ្នា៕