សិស្ស​សាលា​ជិះ​ចាន​ដែក​ធំ​ៗ​ឆ្លង​ទឹក​ ខណៈ​ទឹក​ជំនន់​ជន់​លិច​​តំបន់​អាម៉ាហ្សូន​​ប្រទេសប៉េរូ​

79

ប៉េរូ៖ ផ្នែក​​ដ៏​ធំ​ល្វឹង​ល្វើយ​នៃ​តំបន់​អាម៉ាហ្សូន​របស់​ប្រទេស​ប៉េរូ​ បាន​ស្ថិត​នៅ​ក្រោម​ទឹក​​កាល​​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ បន្ទាប់​ពី​ភ្លៀង​​ធ្លាក់​ដ៏​ខ្លាំង​​ពាស​ពេញ​ប្រទេស​នេះ។

យោង​តាម​​សេចក្ដីរាយការណ៍​​ឲ្យ​ដឹង​ថា មនុស្ស​ជាង ១ម៉ឺន ៣ពាន់​នាក់​​ត្រូវ​រង​ផល​ប៉ះ​ពាល់​​ដោយ​ទឹក​ជំនន់ ហើយ​​យ៉ាង​ហោច​ណាស់ ៥១នាក់​បាន​បាត់​បង់​ជីវិត​ ​​ស្ថិត​ក្នុង​ចំណោម​តំបន់​មួយ​ចំនួន​​រង​គ្រោះ​ទឹក​ជំនន់​ខ្លាំង​ក្លា​​នោះ​ គឺ​​តំបន់​អ៊ីគីតូស, តំបន់​​ហានូកូ និង​តំបន់​​អូហ្សាប៉ាមប៉ា។ ​នៅ​ក្នុង​តំបន់​​ជន​បទ​អាគីតូស សិស្ស​សាលា​បង្ខំ​ចិត្ត​​ជិះ​​លើ​ចាន​ដែក​ធំ​ៗ​ ចែវ​តាម​ផ្លូវ​ដែល​បាន​​ប្រែ​ក្លាយ​​ទៅ​ជា​​ដូច​ដង​ទន្លេ។ ​នៅ​ដើម​ខែ​នេះ​ទីក្រុង​លីម៉ា​បាន​ប្រកាស​ដាក់​រដ្ឋ​​អាសន្ន​បន្ទាន់ ​ពី​ទឹក​ជំនន់​នានា​នៅ​ក្នុង​ស្រុក​ជាង ៦៥០កន្លែង​ក្នុង​ប្រទេស​នេះ។ ធាតុ​អាកាស​​អ័ព្ទ​អួរ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​បន្ត​មាន​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​ប៉េរូ​ រហូត​ដល់​សប្ដាហ៍​ក្រោយ៕

អត្ថបទ៖ រិទ្ធី