Adam Yates ឈ្នះ​ដំណាក់​កាល​ទី​3 ប្រណាំង​កង់​កម្មវិធី Volta a Catalunya

81

ប្រណាំង​កង់៖ ​កីឡាករ​អង់គ្លេស Adam Yates បាន​ឡើង​មក​ឈរ​លេខ​2 ក្នុង​តារាង​ថេរវេលា​រួម​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​កម្មវិធី Volta a Catalunya​ នៅ​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី3 ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​។

​​កីឡាករ​វ័យ 26ឆ្នាំ​រូប​នេះ​ បាន​បោះពួយ​ពី​ចំណោម​អ្នក​នាំមុខ​ 5​នាក់​ ដើម្បី​មកដល់​ទី​ព្រ័ត្រ​នៅ​តំបន់​ជិះ​ស្គី​កម្សាន្ត Vallter​ ដែល​ឆ្លងកាត់​ចំណោះ​ជិះ​ឡើង​ភ្នំ​ចម្ងាយ 12km ចំណាយ​ពេល​ពេញ​មួយ​ដំណាក់កាល 5ម៉ោង 2នាទី 17វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​កូ​ឡុំ​ប៊ី​របស់​ក្រុម Team Sky, Egan Bernal និង​កីឡាករ​អៀក​ឡង់​របស់​ក្រុម Emirate, Daniel Martin​។ ​ក្រោយ 3​ដំណាក់កាល និង​ជ័យជំនះ​នៅ​ដំណាក់កាល​ទី​3 ​នេះ​ធ្វើ​ឲ្យ Adam Yates បាន​ឡើង​មក​ឈរ​លេខ2 ​ក្នុង​តារាង​ថេរវេលា​រួម​តាម​ពីក្រោយ​អ្នក​នាំមុខ 27វិនាទី​ប៉ុណ្ណោះគឺ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ករ​បស់​ក្រុម Lotto-Soudal, Thomas De Gendt​ ខណៈ​លេខ​3 គឺ​កីឡាករ Egan Bernal យឺត​ជាង​អ្នក​នាំមុខ 30វិនាទី​។ ដំណាក់​កាល​ទី​4 ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចម្ងាយ​ផ្លូវ 150.3km

អត្ថបទ​៖​នាង សុភា​វុ​ធ