លោក រូហានី ចុះ​ពិនិត្យ​​ការ​ខូច​ខាត​​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ប្រទេស​អ៊ីរ៉ង់​ភាគ​ខាង​ជើង

108

អ៊ីរ៉ង់៖ ​កាល​ពី​ថ្ងៃ​​ពុធ​ម្សិលមិញ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសសាន រូហានី ​បាន​ទៅពិនិត្យ​​មើល​កន្លែង​រង​ការ​បំផ្លាញ​ ​​បណ្ដាល​មក​ពី​ទឹក​ជំនន់​​ដ៏​គំហុក​នៅ​ប្រទេស​អ៊ីរ៉ង់​​ភាគ​ខាង​ជើង និង​បាន​សន្យា​ផ្តល់​​សំណង​ចំពោះ​​ផល​ប៉ះ​ពាល់​ទាំង​អស់​នេះ ខណៈ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​នៅ​ទូ​ទាំង​ប្រទេស​ ​ពី​អ្វី​ដែល​លោក​​បាន​ហៅ​ថា ជា​គ្រោះ​ធម្មជាតិ​​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើង​ដល់ ២៦នាក់។

លោក រូហានី ដែល​​រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អ្នក​រិះ​គន់ ​ពី​បទ​ដោះ​ស្រាយ​​វិបត្តិ​មិន​បាន​ល្អ​ បាន​នាំ​រដ្ឋមន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​​គណៈ​រដ្ឋមន្ត្រី​របស់​លោក​​ទៅ​កាន់​ខេត្ត​​ហ្គោលេស្ថាន ដែល​អភិបាល​ខេត្ត​​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តួនាទី​កាល​ពី​ថ្ងៃ​​សៅរ៍​កន្លង​ទៅ ចំ​ពេល​មាន​​ការ​ផ្ទុះ​​កំហឹង​ជា​សាធារណ​ជុំ​វិញ​រឿង​​អវត្តមាន​​របស់​លោក​ ពី​ការ​បំពេញ​​ការងារ​ដោយ​លោក​ស្ថិត​​នៅ​ឯ​បរទេស ​ក្នុង​ពេល​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង។ ​យ៉ាង​ហោច​ណាស់​​មនុស្ស ២៦នាក់​ត្រូវ​បាន​គេ​​​បញ្ជាក់​ថា​​ស្លាប់ និង​រាប់​រយ​នាក់​​រង​របួស​​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​ពី​​ក្រុម​មន្ត្រី​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

នៅ​ក្នុង​ប្រទេស​មួយ​​ធ្លាប់​តែ​មាន​គ្រោះ​រាំង​ស្ងួត​ម្តង​ហើយ​ម្តង​ទៀត លោក រូហានី បាន​និយាយ​ថា ទឹក​ជំនន់​​ជា​ច្រើន​​កើត​ឡើង​​បណ្ដាល​ពី​ភ្លៀង​ដ៏​ខ្លាំង​ បាន​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​ចំនួន២៥ ក្នុង​ចំណោម​​​ខេត្ត​ទាំង៣១ របស់​ប្រទេស​នេះ ហើយ​ទំហំ​នៃ​​គ្រោះ​មហន្តរាយ​បាន​គ្រប​ដណ្ដប់ ​ទៅ​លើ​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​តំបន់​មួយ​ចំនួន៕​

អត្ថបទ៖ រិទ្ធី