សម្តេច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​ជាអធិបតី​ ក្នុង​វេទិការាជ​រដ្ឋាភិបាល​-ផ្នែក​ឯក​ជន​លើក​ទី១៨​

125

ភ្នំពេញ៖ នៅថ្ងៃសុ​ក្រ ​៩រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិ​ស័ក ​ព.ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី២៩ ​ខែមីនា​ ឆ្នាំ២០១៩​នេះ​ សម្តេច​អគ្គមហាសេ​នាបតីតេ​ជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់ក្នុ​ងវេទិការាជ​រដ្ឋាភិ​បាល​-ផ្នែក​ឯកជនលើក​ទី១៨​ ដែល​ប្រារព្ធ​ធ្វើ​ឡើ​ងនៅវិមាន​សន្តិ​ភាព​។


វេទិកានេះ​មាន​ការ​អញ្ជើញ​ចូល​រួមពីមន្រ្តី​ជាន់​ខ្ពស់រា​ជរដ្ឋាភិបាល​កម្ពុជា​ និង​អ្នក​វិនិយោគ​ ធុរជន​ដែល​កំពុងវិនិ​យោគ ​និង​ធ្វើអា​ជីវកម្មនៅ​ក្នុង​ប្រទេស​កម្ពុ​ជា។
នៅក្នុង​វេទិ​កានេះក៏​មាន​ការ​ជជែកដោយ​បើក​ចំហ​រវាង​សម្តេច​តេជោ​ ហ៊ុន សែ​ន ​ជាមួយថ្នាក់​ដឹក​នាំក្រសួងស្ថាប័ន​ពាក់ព័ន្ធ ​និ​ងអ្ន​កធ្វើអាជីវកម្ម​នៅកម្ពុជា​ទៅ​បញ្ហាពា​ក់ព័​ន្ធការ​វិនិយោគ ​ការ​ធ្វើពាណិជ្ជកម្ម ​និង​ធ្វើ​ធុរកិច្ច​ជាដើ​ម។
វេទិកា​នេះស​ម្តេចតេជោ ​ប្រកាស​ដាក់​ចេញ​ការ​ធ្វើកំណែទ​ម្រង់ជា​ច្រើន​ ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជ​កម្មរបស់​កម្ពុ​ជា ក៏​ដូច​ជាធានា​ដល់​ការ​ប្រកួតប្រ​ជែង​ទំនិញរ​បស់កម្ពុជា​នៅលើទីផ្សារអន្តរជាតិ​ ជា​ពិសេស​ដើម្បីធ្វើឱ្យ​សេដ្ឋកិ​ច្ចក​ម្ពុជា​កាន់តែ​មាន​ភាពរឹង​មាំ​បន្ថែមទៀត​៕