លោក ​ត្រាំ ថ្លែង​ថា លោក​នឹង​ប្រកាស​សេចក្ដី​សម្រេចចិត្ត​លើ​ការ​តម្លើង​ពន្ធ​លើ​មុខ​ទំនិញ​ចិន បន្ទាប់ពី​ការ​បិទ​ទីផ្សារ​

276

​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញថា ​លោក​នឹង​ប្រកាស​​ផែនការ​ចុងក្រោយ​របស់​លោក ​ស្តី​ពី​ការ​តម្លើង​ពន្ធ​លើ​ប្រទេស​ចិន ​បន្ទាប់ពី​បិទ​ផ្សារ​ដោយ​រំពឹង​ថា​ លោក​នឹង​តម្លើង​ពន្ធ​ទៅលើ​មុខទំនិញ​នាំចេញ​របស់​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល 200ពាន់​លាន​ដុល្លារ​។

​តារាង​នៃ​ផលិតផល​ចិន​ជាង​ ៦,០០០​មុខត្រូវ​បាន​ស្នើ​ឲ្យ​តម្លើង​ពន្ធ​ដោយ​សហរដ្ឋអាមេរិក។ ការិយាល័យ​របស់​អ្នកតំណាង រួមមាន​ផលិតផល​អេឡិចត្រូនិក​ដ៏​ច្រើន PCB, ឧបករណ៍​ចែក​បណ្ដាញ​សម្រាប់​ត​ភ្ជាប់​អ៊ីនធឺណិត, ឧបករណ៍​ភ្ជាប់ Wi-Fi និង​សំឡេងទិន្នន័យ និង​ឧបករណ៍​ទទួល និងបញ្ជូន​រូបភាព។​ ការ​តម្លើង​ពន្ធ​នេះក៏មាន​គោលដៅ​ ទៅលើ​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ទៀត​ផង​ដែរ ចាប់ពី​គ្រឿង​សង្ហា​រឹម​រហូតដល់​កាបូបដៃ, ម៉ាស៊ីន​បូម​ធូលី, គ្រឿងសំណង់ និង​អាហារ​សមុទ្រ​៕

​អត្ថបទ៖ សុខ​មាន