Barcelona ត្រៀម​ជួប​ក្រុម​ដែល​ខ្លួន​មិន​ដែល​ចាញ់​តាំងពី​ឆ្នាំ2008 នៅ La Liga

176

បាល់ទាត់៖ ​ក្រុម​កំពូល​តារាង FC Barcelona បាន​ធ្វើ​ការ​ហ្វឹកហាត់​ត្រៀម​មុន​ការប្រកួត ​ជាមួយ​ក្រុម​ដែល​កំពុង​ដុនដាប​នៅ​បាត​តារាង Villarreal យប់​ថ្ងៃ​អង្គារ​នេះ​សប្ដាហ៍​ទី​30 ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga​

​​ក្រុម​របស់​លោក Ernesto Valverde ​បាន​យកឈ្នះ​ក្រុម​រួម​ទីក្រុង Espanyol 2-0 កាលពី​ថ្ងៃ​សៅរ៍​នៅ Nou Camp ដោយ 2​គ្រាប់​របស់ Lionel Messi​ ខណៈ Villarreal ចាញ់ Celta Vigo 3-2 ជា​ការ​ប្រកួត​ដែល​ក្រុម​ទាំង​2 ប្រជែង​គ្នា​ឲ្យ​រួច​ពី​តំបន់​ដែល​ត្រូវ​គេ​កាត់ចោល​។​ ​Barcelona កំពុក​កាន់កាប់​កំពូល​តារាង​ក្រោយ 29សប្ដាហ៍​មាន 69ពិន្ទុ​ដាច់​ក្រុម​លេខ​2 Atletico Madrid 10ពិន្ទុ ខណៈ Villarreal ឈរ​លេខ17 ពីលើ​តំបន់​គ្រោះថ្នាក់​តែ 1ពិន្ទុ​ប៉ុណ្ណោះ​។ ​រំលឹក​ថា Barcelona មិនដែល​ចាញ់ Villarreal ឡើយ​រាប់​ពី​ឆ្នាំ2008 ដែល​នៅ​ពេល​នោះ Villarreal បាន​យកឈ្នះ​នៅ​ទឹកដី Nou Camp 2-1​។ ​ចាប់​តាំង​ពី​ពេលនោះ​មក Barcelona បាន​យកឈ្នះ 14 ស្មើ 5 ក្នុងចំណោម 19ប្រកួត​ដែល​ក្រុម​ទាំង2 ​ជួប​គ្នា​៕

អត្ថបទ​៖​នាង សុភា​វុ​ធ