ទស្សនារឿងនេះហើយ! កែប្រែខ្លួនជាថ្មី អ្នកនឹងកាន់តែខ្លាំង

សម័យកាលជំងឺកូវីដ ១៩ បែបនេះ ទោះបីចង់ឬមិនចង់ ក្រុមហ៊ុន និងស្ថានប័នមួយចំនួនត្រូវតែកាត់បន្ថយបុគ្គលិកនៅកន្លែងខ្លះ ដើម្បីរក្សាគម្លាតពីគ្នា និងដើម្បីចូលរួមចំណែកជាមួយគោលការរាជដ្ឋាភិបាល ដោយគ្រាន់តែអោយពួកគេបំពេញការងារនៅតាមគេហដ្ឋានរៀងៗខ្លួន។

យ៉ាងណាមិញ នៅក្នុងភាពយន្តជីវិតមួយដែលមានចំណងជើងថា រឿង «ធ្វើការពីផ្ទះ» បាន សបញ្ជាក់ពីប្រភេទបុគ្គលិកមួយចំនួន ដែលមិនមានទំនោលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន ដោយយកពេលបំពេញការងារទៅធ្វើនេះធ្វើនោះផ្សេងៗ។

អាងតែធ្វើការនៅផ្ទះខ្លួនឯង គ្មានការត្រួតពិនិត្យពីមេដឹកនាំ ចង់ធ្វើអ្វីតាមតែអំពើចិត្ត ព្រោះដឹងថាគ្មានអ្នកណាដឹង ពោល គេមិនដែលយកកាមេរ៉ាមកដាក់ដល់ក្នុងផ្ទះខ្លួនឯងនោះទេ។

បើទោះបី ខ្លួនធ្លាប់ជាបុគ្គលិកល្អខ្លាំងកម្រិតណាក៏ដោយ ប្រសិនជាទំនោលខុសត្រូវចំពោះតួនាទីការងាររបស់ខ្លួនចាប់ផ្តើមអន់ថយហើយ គ្មានថៅកែណាម្នាក់ទ្រាំទទួលយកអត្តចរិតបែបហ្នឹង នាំតែខូចដល់ប្រយោជន៍ធំរបស់ក្រុមហ៊ុនគេនះទេ។

ដូច្នេះ រឿង «ធ្វើការពីផ្ទះ» នឹងជាសារមួយជួយដាស់តឿនដល់បុគ្គលមួយចំនួន អោយមានការភ្ញាក់រលឹកខ្លួនបានល្អវិញ។

កុំភ្លេចរង់ចាំទស្សនារឿង «ធ្វើការពីផ្ទះ» ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី ១៨ កក្កដា ២០២១ ខាងមុខនេះ នៅលើទូរទស្សន៍ បាយ័ន៕

អត្ថបទដោយ៖ Ha Ti