កូនប្រុស Michael Schumacher ធ្វើ​បាន​លឿន​ជាងគេលំដាប់ទី​២ ​ក្នុង​ការ​សាកល្បង​រថយន្ត F1 Ferrari នៅ​បា​រ៉ែ​ន​

101

ប្រណាំង​រថយន្ត៖ ​កូនប្រុស​របស់​អតីត​ជើងឯក F1 ពិភពលោក Michael Schumacher គឺ​កីឡាករ Mick Schumacher បាន​និយាយ​ថា ខ្លួន​សប្បាយរីករាយ​ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​រថយន្ត F1 របស់ Ferrari លើក​ដំបូង បន្ទាប់ពី​ធ្វើ​បាន​លឿន​ជាងគេ​លំដាប់​លេខ2 ​ក្នុង​ការ​សាកល្បង​នៅ​ប្រទេស​បា​រ៉ែ​ន​។

​​កីឡាករ​វ័យ 20ឆ្នាំ​រូប​នេះ​បាន​បើក​សាកល្បង​ចំនួន 56ជុំ ជា​អ្នក​ធ្វើ​បាន​លឿន​ជាងគេ​ក្នុង​មួយ​ជុំ មុន​ពេល​ដែល​កីឡាករ​របស់​ក្រុម Red Bull, Max Verstappen​ ជា​អ្នក​កំណត់​វេលា​លឿន​ជាងគេ​ចុង​ក្រោយ​។ ​Mick Schumacher បាន​បង្ហាញ​អារម្មណ៍​រំភើប និង​ប្លែក​ចំពោះ​បទពិសោធន៍​ថ្មី​ជាមួយ F1​។ ​Schumacher ក៏​នឹង​ត្រូវ​បន្ត​សាកល្បង​នៅ​ទីលាន​បា​រ៉ែ​ន​នេះ​ទៀត ​តែ​មិនមែន​រថយន្ត F1 របស់ Ferrari ទេ តែ​ជាមួយ​រថយន្ត​របស់​ក្រុម Alfa Romeo នៅ​ថ្ងៃ​ពុធ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ