Spurs សម្ពោធ​កីឡដ្ឋាន​ថ្មី​តំលៃ 1ពាន់​លាន​ផោន​យប់​នេះ​ពេល​ទទួល Crystal Palace

173

បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Tottenham Hotspur នឹង​ធ្វើ​ពិធី​សម្ពោធ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​តំលៃ 1ពាន់​លាន​ផោន​នា​រាត្រី​នេះ​​ហើយ នៅ​ពេល​បើកទ្វារ​ទទួល​ភ្ញៀវ Crystal Palace ក្នុង​ក្រប​ខណ្ឌ English Premier League​

​​កីឡដ្ឋាន​ថ្មី​នេះ​អាច​ផ្ទុក​ទស្សនិកជន​បាន 62000នាក់ ស្ទើរ​តែ​គុណ​នឹង​ពីរ​ធៀប​នឹង​កីឡដ្ឋាន​ចាស់ White Hart Lane​។​ ​ប្រធាន​ក្លិប​លោក Daniel Levy មាន​ជំនឿ​ថា Spurs តាមរយៈ​កីឡដ្ឋាន​ថ្មី​នេះ​ នឹង​ក្លាយ​ជា​ក្លិប​បាល់​ទាត់​ធំ​បំផុត​មួយ​ក្នុង​លោក​។ ​ប្រធាន​ក្លិប​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កីឡដ្ឋាន​ថ្មី​តំលៃ 1ពាន​លាន​ផោន​នេះ ​ចេញ​ជា​រូបរាង​ដោយមាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ទោះបី​ជា​មាន​ឧបសគ្គ​ជាច្រើន​ក្នុង​ការ​ចំណាយ​ទុន​។ ជា​ពិសេស​ក្លិប​បាន​ទទួល​រង​កា​រិះគន់​ខ្លាំងពី​អ្នកគាំទ្រ​ ក្នុង​ការ​មិន​ចំណាយ​ទុក​ទិញ​កីឡាករ​ពង្រឹង​ក្លិប ដោយ​ក្លិប​ត្រូវ​ប្រើប្រាស់​មួយ​ចំណែក​ធំ​លើ​ការ​កសាង កីឡដ្ឋាន​ថ្មី​លើ​ដី​កីឡដ្ឋាន​ចាស់​មួយ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ