មេដឹកនាំ​គណបក្ស​អនាគត​ថ្មី​ប្រឈម​​នឹង​បណ្ដឹង​បង្ក​ភាព​ចលា​ចល និង​ជួយ​ដល់​ឧក្រិដ្ឋជន​ពី​រដ្ឋាភិបាល​យោធា​ថៃ

158

ថៃ៖ រដ្ឋាភិបាល​យោធា​ថៃ​បាន​ដាក់​ពាក្យ​បណ្ដឹង ​ដើម្បី​ចោទ​ប្រកាន់​មេដឹកនាំ​គណបក្ស​នយោបាយ​ថ្មី​ ដ៏​មាន​ប្រជាប្រិយភាព​មួយពី​បទ​បង្ក​ភាព​ចលាចល និង​ជួយ​ដល់​ឧក្រិដ្ឋជន​។​

គណបក្ស​អនាគត​ថ្មី​របស់​លោក​ ថា​ណា​ថន ជួង​រុង​រួ​ង​ឃី​ត បាន​ឈរ​នៅ​លេខ​រៀង​ទី​៣ ក្នុងការ​បោះ​ឆ្នោត​សកល​កាលពី​ខែ​មុន ដែល​ត្រូវ​បាន​ចូលរួម​ផង​ដែរ​ដោយ​គណបក្ស​គាំទ្រ​ដោយ​យោធា​។ ​លោក​ ថា​ណា​ថន ជួង​រុង​រួ​ង​ឃី​ត បាន​និយាយ​ថា បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​រូបលោក​គឺជា​រឿង​នយោបាយ​តែប៉ុណ្ណោះ ហើយ​លោក​នឹង​រាយ​ការណ៍​ជូន​ក្រុម​នគរបាល​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ទទួល​យក​ការ​កោះ​ហៅ​ឲ្យ​ចូលខ្លួន​។​ ក្រោយ​ជិះ​រថយន្ត​ដង្ហែ​ក្បួន​​ជុំវិញ​ទីក្រុង​បាងកក ដើម្បី​ថ្លែង​អំណរគុណ​ដល់​ក្រុម​អ្នកគាំទ្រ​របស់​លោក​កាលពី​ថ្ងៃ​ពុធ លោក ​ថា​ណា​ថន បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា វា​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ​។

លោក​បាន​និយាយ​ថា របៀបវារៈ​ចម្បង​គណបក្ស​របស់​លោក គឺ​ដើម្បី​បញ្ឈប់​យោធា​ថៃ​ពី​ការ​អន្តរាគមន៍​​ក្នុង​រឿង​នយោបាយ​។​ សូម​បញ្ជាក់​ថា បើសិនជា​តុលាការ​រក​ឃើញ​ទោស​ចោទប្រកាន់​ពិតមែន​នោះ លោក ​ថា​ណា​ថន ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៩​ឆ្នាំ​៕

អត្ថបទ៖ សារ៉ាត់