ក្រុមហ៊ុន​អាកាស​ចរណ៍​ Virgin Australia កាត់​ផ្ដាច់​ទំនាក់​ទំនង​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ជាមួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ​របស់​ប្រ៊ុយណេ

109

ស្វីស៖ ក្រុមហ៊ុន​អាកាសចរណ៍ ​Virgin Australia និង​ក្រុម​អាកាសចរណ៍ STA Travel របស់​ប្រ​ទេស​ស្វី​ស​បាន​កាត់ផ្ដាច់​ការ​រៀប​ចំ​ផ្សេងៗ ជាមួយក្រុមហ៊ុន​អាកាសចរណ៍​ជាតិរបស់​ប្រទេស​ប្រ៊ុយណេ ខណៈ​ដែល​ប្រទេស​នេះ​បាន​អនុវត្តន៍​ច្បាប់​សារី​យ៉ា​ដ៏​តឹងរ៉ឹង​ថ្មី រួម​ទាំង​ច្បាប់​ប្រហារ​ជីវិត​ដោយ​កប់​ដុំ​ថ្ម ​ចំពោះ​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​។​

ប្រទេស​ប្រ៊ុយណេ​កំពុង​ប្រឈម​ការ​ថ្កោលទោស​ជា​អន្តរជាតិ ​បន្ទាប់ពី​ខ្លួន​បាន​សម្រេច​អនុវត្តន៍​ឡើង​វិញ ​នូវ​ច្បាប់​ព្រហ្មទណ្ឌ​អ៊ីស្លាម​បុរាណ​កាលពី​ថ្ងៃ​ពុធ ដែល​នឹង​ដាក់ទោស​ប្រហារជីវិត​ផង​ដែរ ចំពោះ​អ្នក​រួម​ភេទ​នៃ​បុរស​ដូចគ្នា និង​កាត់​ដៃ និង​ជើង​សម្រាប់​អ្នក​ប្រព្រឹត្ត​អំពើ​ចោរកម្ម។ ច្បាប់​នេះ​អនុវត្តន៍​ចំពោះ​ពលរដ្ឋ​មូ​ស្ល៊ី​ម អ្នក​មិន​មែន​ជា​ប្រជាពលរដ្ឋ​មូ​ស្ល៊ី​ម និង​ជនបរទេស សូម្បី​តែ​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​ផ្ទេរ​ការ​ធ្វើដំណើរ​នៅ​លើ​យន្តហោះ និង​នាវា​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ​។ ដោយ​មើល​ឃើញ​ថា ​ច្បាប់​ទាំងនោះ​សាហាវ​ព្រៃផ្សៃ ក្រុមហ៊ុន​អាកាស​ចរណ៍ ​Virgin Australia បាន​ផ្ដល់​ព័ត៌មាន​ដល់​បុគ្គលិក​របស់​ខ្លួន​ តាម​រយៈ​សារ​អេឡិចត្រូនិក​ថា ខ្លួន​បាន​បញ្ចប់​សេវាកម្ម​ដំណើរ​កម្សាន្ត​សម្រាប់​បុគ្គលិក​ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Royal Brunei Airlines

អត្ថបទ៖ សុខ​មាន