អ្នក​ជំនាញ​បង្ហា​ញ​គន្លឹះ​រក​ប្រាក់​ចំណេញ​លើ​ការ​វិនិយោគ​ក្នុង​រយៈពេល​២​ឆ្នាំ​ឲ្យ​បាន​១​លាន​ដុល្លារ​អាមេរិក​

128

ភ្នំពេញ៖ អ្នក​ជំនាញ​៣​រូប​មកពី​វិស័យ​សំណង និង អចលនទ្រព្យ​ចែករំលែក​គន្លឹះ​វិយោគ​ដែល​អាច​ស្វែងរក​ប្រាក់​ចំនេញ​១​លាន​ដុល្លារ​អាមេរិក​ដោយ​ប្រើប្រាស់​ពេល​២​ឆ្នាំ​។​

អ្នក​ជំនាញ​ផ្នែក​អចលន​ទ​ព្យ​ចំនួន​៣​រូប បាន​និយាយ​ក្នុង​សិក្ខាសាលា​គន្លឹះ​សាង​ទ្រព្យ​ក្នុង​រយៈពេល​២​ឆ្នាំ​ឱ្យ​បាន​១​លាន​ដុល្លារ​អាមេរិក មាន​គោលបំណង​ផ្តល់​នូវ​ចំណេះដឹង​ដែល​ជា​បទពិសោធន៍​ជោគជ័យ​លើ​គម្រោង​មុខ​ជំនួញ​ធំៗ និង​គម្រោង​ទិញ​លក់​អចលនទ្រព្យ​ផ្សេងៗ​ដែល​វាគ្មិន​ធ្លាប់​ទទួល​បាន​ជោគជ័យ និង​អាច​រកបាន​នូវ​ប្រាក់ចំនេញ​ច្រើនជាង​១​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​។

វាគ្មិន​សំខាន់ៗ​ចំនួន​៣​រូប​ដូចជា លោកឧក​ញ្ញ៉ា ហួត​ជា អគ្គ​នាយ​ក្រុមហ៊ុន ហួត​ជា ខូ​អ​ល​ធី​ឌី លោក ឈួន បូរី គ្រូបង្វឹក​ផ្នែក​ផ្ត​ត់​គំនិត​លេខ​១​លើ​ផ្នែក​Marketing Network ដែលជា​ម្ចាស់​គម្រោង​KOMPOT PARAGON និង​លោក ឆាត វិជ្ជា ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ទ្រព្យ​យើង​។​

លោក ឈួន បូរី បាន​ពន្យល់ថា នៅក្នុង​សិក្ខាសាលា​នេះ ក៍បាន​ប្រាប់​អំពី​វិធីសាស្ត្រ​មួយចំនួន​ដែល​យើង​អាច​រកប្រាក់​ចំនេញ​បាន​ដោយ​ពុំ​ចាំបាច់​ត្រូវមាន​ទន់​នៅក្នុង​ការ​វិយោគ​ផងដែរ​។ អគ្គនាយក​រូបនេះ ស​ង្ឈឹ​ម​ជឿជាក់ថា តាមរយៈ​សិក្ខា​សិលា​ចែករំលែក​នេះ និង​ជួយ​ឲ្យ​សិក្ខាកាម​ដែលជា​អ្នកជំនួញ​ជំនាន់​ក្រោយ​ទទួលបាន​នូវ​បទ​ពោ​សោធន៍​ចំណេះដឹង​ជោគជ័យ​ល្អៗ​ពី​វាគ្មិន​ដែល​ធ្លាប់មាន​ភាពជោគជ័យ​លើ​វិស័យ​ទាំងនេះ មក​អនុវត្ត​លើ​គម្រោង​វិនិយោគ​របស់ខ្លួន ដើ​ម្ប​ភាពជោគជ័យ​នាពេល​អាគ​ត​។​

ដោយឡែក លោក ឧក​ញ្ញ៉ា ហួត ជា អគ្គ​នាយ​ក្រុមហ៊ុន ហួត​ជា ខូ​អ​ល​ធី​ឌី​ដែល​វិនិយោគ​លើ​វិស័យ​សំណង​នៅ​កម្ពុជា អះអាងថា សិក្ខាសាលា​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដល់​អ្នកជំនួញ​ជំនាន់​ក្រោយ ព្រោះថា អ្វី​ដែលជា​ភាពជោគជ័យ​លើ​ការធ្វើ​ជំនួញ​ដែល​វាគ្មិន​យើង​ធ្លាប់​ឆ្លងកាត់​កន្លងមកនេះ វា​នឹង​ក្លាយជា​ចំណេះដឹង​ថ្មីៗ​ដែល​ពួកគាត់​និង​ត្រូវ​យកទៅអនុវត្ត​ដើរ​តាម​គន្លង​ទាំងនេះ អាចធ្វើ​ឲ្យ​ពួកគាត់​ទទួលបាន​ជោគជ័យ​លើ​គម្រោង​មុខជំនាញ​ដែល​ពួកគេ​ដាក់​ទន់​វិ​និ​យោ​ជាមួយ​ទំនុកចិត្ត​លើ​ខ្លួនឯង​។

លោក ឆាត វិជ្ជា ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ទ្រព្យ​យើង បាន​បញ្ជាក់ដែរថា អត្ថប្រយោជន៍​នៃ​សិក្ខាសាលា​នេះ វា​មិនមែន​គ្រាន់តែ​ចែករំលែក​នូវ​ចំណេះដឹង​លើ​ការវិនិយោគ​មុខ​ជំនួញ​តែមួយ​មុខ​នោះទេ វា​បាន​បង្រៀន​ឲ្យ​អ្នកជំនួញ​ជំនាន់​ក្រោយ​ឲ្យ​មានចិត្ត​ក្លាហាន​ក្នុង​ចាប់យក​ឱកាស​វិនិយោគ​វិស័យ​ទិញ​លក់​អចលនទ្រព្យ​ដោយ​ចាប់ផ្តើម​ពី​គ្មាន​ដើម​ទន់​ឈានទៅរក​ប្រាក់ចំនេញ​ច្រើន​បាន​។ ​

សូមបញ្ជាក់ថា សិក្ខាសាលា​គន្លឹះ​សាង​ទ្រព្យ​ក្នុង​រយៈពេល​២​ឆ្នាំ​១​លាន​ដុល្លារ​អាមេរិក​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន KOMPOT PARAGON​លើក​ទី​១​នេះ ក្នុង​គោលដៅ​បង្រៀន​បណ្តុះបណ្តាល​អ្នកវិនិយោគ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ប្រើប្រាស់​ឱកាស​វិនិយោគ​ដើម្បី​ជោគជ័យ​៕​