Chelsea ត្រៀម​ជួប​ម្ចាស់ផ្ទះ​ឆេ​ក Slavia Prague រាត្រី​នេះ​ជើង​ទី​1 ​វគ្គ 8ក្រុម Europa League

116

បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​ធ្វើ​ការ​ហ្វឹកហាត់​រួមគ្នា​នៅ​ជំរំ​ហ្វឹកហាត់ Cobham​ មុន​ហោះហើរ​ទៅកាន់​សាធារណរដ្ឋ​ឆេ​កជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Slavia Prague ជើង​ទី​មួយ​វគ្គ 8ក្រុម​ចុងក្រោយ UEFA Champions League​

​​ក្រុម​របស់​លោក Mauricio Sarri​ បច្ចុប្បន្ន​កំពុង​ឈរ​លេខ​3 ​នៅ Premier League ខណៈ​ដែល​ត្រូវ​បាន​គេ​គិត​ថា ជា​ក្រុម​មានប្រៀប​មុន​ការប្រកួត​រាត្រី​នេះ​។ ​Slavia Prague ជា​ក្រុម​ដែល​ធ្លាក់​ពី​ការប្រកួត​ជំ​រុះ​ជុំ​ចុង​ក្រោយ Champions League ក្រោម​ថ្វី​ជើង Dynamo Kiev ខណៈ Dynamo Kiev ជា​ក្រុម​ដែល​ធ្លាក់​ពី​វគ្គ 16ក្រុម Europa League នេះ​ក្រោម​ថ្វី​ជើង Chelsea សរុប​ទាំង 2ជើង 8-0​។ ​Chelsea កំពុង​មាន​តំបន់​ប្រយុទ្ធ​ល្អ​ដោយ​ខ្សែប្រយុទ្ធ​ទាំង​ពីរ​រូប Olivier Giroud ​និង Eden Hazard កំពុង In-Form បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី បន្ទាប់ពី​អ្នក​ទាំង2 ​រក​គ្រាប់​បាល់​បាន 2​ប្រកួត​ចុងក្រោយ​ឲ្យ Chelsea​

ក្រុម​ទាំង2 ​នឹង​ជួប​គ្នា​លើកដំបូង​ក្នុង​ការ​ប្រកួត​ពាន​ផ្លូវការ​បែបនេះ​។ កំណត់ត្រា​កន្លងទៅ​រប​ស់​ក្រុម​ឆេ​ក​ជាមួយ អង់គ្លេសមិន​ជោគជ័យ​ឡើយ ពោល​គឺ​ឆេ​ក​ឈ្នះ​តែមួយ​ប្រកួត​គត់​ក្នុងចំណោម 9ប្រកួត​ចុងក្រោយ ពោល​គឺ​ឈ្នះ1 ស្មើ2​ និង​ចាញ់6

អត្ថបទ​៖​នាង សុភា​វុ​ធ