ចិន​នឹង​នៅតែ​បន្ត​នាំ​ចេញទៅ​សហរដ្ឋអាមេរិក បើ​ទោះ​ជា​លោក ​ត្រាំ ដំឡើង​ពន្ធ​ក៏ដោយ​

161

ចិន៖ មន្ត្រី​គយ​ចិន​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការនាំចេញ​កាលពី​ខែ​មីនា​ទៅកាន់​សហរដ្ឋអាមេរិក​បាន​​កើន​ឡើង​យ៉ាង​ខ្ពស់ ​បើ​ទោះ​ជា​ការដំឡើង​ពន្ធ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កើន​ឡើង​ក៏ដោយ​។​

លោក​ លី​ គួ​យ​វិ​ន ​(Li Kuiwen) អ្នកនាំពាក្យ​ទីភ្នាក់ងារ​ពន្ធគយ​របស់​ចិន​បាន​ប្រកាស​ថា ការនាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិកបាន​ឡើង​ដល់ ​10.6% ដែល​បាន​ប៉ាន់ប្រមាណ​នៅ​ក្នុង​រូបិយប័ណ្ណ​របស់​ចិន ប៉ុន្តែមិនបាន​ផ្ដល់​ចំនួន​ទំហំ​ទឹកប្រាក់​ជា​ប្រាក់​ដុល្លារ​ទេ​។​ ហើយ​ការនាំចេញ​ទំនិញទៅកាន់​អាមេរិកនៅ​ខែ​នេះមាន​ចំនួន 21%​ គិត​ជា​រូបិយប័ណ្ណ​យ័ន​។​ លោក លី បាន​ទទួល​ស្គាល់​ថា ជម្លោះ​ពាណិជ្ជកម្ម​ចិន-​អាមេរិកបាន​ប៉ះពាល់​យ៉ាង​ពិត​ប្រាកដ​ដល់​ពាណិជ្ជកម្ម ប៉ុន្តែ​អាច​គ្រប់គ្រង​បាន។​ ក្នុង​ត្រីមាស​ទី​១ ការនាំចេញទៅកាន់​សហរដ្ឋអាមេរិកបាន​ធ្លាក់​ចុះចំនួន 3.7%

អត្ថបទ៖ សុខ​មាន