មេដឹកនាំ​កូរ៉េខាងជើង​ទុក​ពេល​ឲ្យ​អាមេរិក​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ ក្នុង​ការ​សម្រេច​ចិត្ត​កាន់​តែ​ប្រសើរ​ជាង​នេះ

171

កូរ៉េខាងជើង៖ ស្ថានីយ​ទូរទស្សន៍​រដ្ឋ​ KCNA កូរ៉េខាងជើង បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម ​ជុង​អ៊ុន ​បាន​និយាយ​ថា​ ការ​បរាជ័យ​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក បាន​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ភាព​តានតឹង​ឡើងវិញ ​ប៉ុន្តែ​លោក​ចាប់អារម្មណ៍​ជំនួប​ជាថ្មី​ជាមួយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ម្ដង​ទៀត​ ប្រសិនបើ​សហរដ្ឋអាមេរិក​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​។

យោង​តាម​ស្ថានីយ​ទូរទស្សន៍​រដ្ឋ KCNA លោក គីម បាន​និយាយ​ថា លោក​នឹង​រង់ចាំ​រហូតដល់​ដំណាច់​ឆ្នាំនេះ ដើម្បី​ឲ្យ​សហរដ្ឋអាមេរិកសម្រេចចិត្ត​ឲ្យ​កាន់តែ​ឈ្លាស​វៃជាង​នេះ​ទៀត​។​ យោង​តាម​ស្ថានីយ​ទូរទស្សន៍​រដ្ឋ KCNA លោក​ គីម បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា ទៅកាន់​ឧត្ដម​សភា​ប្រជាជនថា អ្វី​ដែល​ចាំបាច់​គឺសហរដ្ឋអាមេរិក​ត្រូវ​តែ​បញ្ឈប់​មធ្យោបាយ​ នៃ​ការ​គណនា​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ និងចូល​មក​មក​រក​ពួក​លោក​ជាមួយ​ការ​គណនា​ថ្មី​។​ លោក ត្រាំ និង​លោក ​គីម បាន​ជួប​គ្នា ​២​លើកនៅ​ក្នុង​ទីក្រុង​ហាណូយកាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ និង​មួយ​លើក​ទៀត​នៅ​ក្នុង​ប្រ​ទស​សិង្ហ​បុរីកាលពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ឆ្នាំ​២០១៨ ដោយ​បាន​ត្រឹមតែ​ជា​ការ​បង្ហាញ​ឆន្ទៈ​ក្នុង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ​ប៉ុន្តែ​បាន​បរាជ័យ​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​លើកលែង​ទណ្ឌកម្ម ជា​ថ្នូរ​នឹង​ការ​បោះ​បង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ និង​កម្មវិធី​កម្មវិធី​មី​ស៊ី​ល​របស់​ខ្លួន។ លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ថា លោកនឹង​បើក​ឲ្យ​មាន​ជំនួប​ជាមួយ​លោក ​គីម ​ម្ដងទៀត៕

អត្ថបទ៖ សុខ​មាន