សីតុណ្ហភាព​នៅ​កម្ពុជា​អាច​ឡើងដល់ ៤០ អង្សា C

238

ភ្នំពេញ៖ ​កម្ពុជាអាចនឹងមានសីតុណ្ហភាពកើនឡើងដល់៤០អង្សាC ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែមេសា។ នេះបើ​តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញនៅថ្ងៃទី១៨ ខែមេសា។ ប្រភពដដែលបន្តថា​កត្តា​ដែល​ធ្វើឱ្យ​សីតុណ្ហភាពឡើងកម្ដៅគឺដោយសារតែឥទ្ធិពលនៃជ្រលងសម្ពាធ ទាបចុះខ្សោយ។

ក្រៅពីនេះ ប្រភពដដែលក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់ កន្ត្រាក់ផងដែរ៕