អ្នក​នាំ​ពាក្យ​​វិមាន​ក្រឹម​ឡាំង​៖ ​របាយការណ៍​​របស់​លោក Mueller គឺ​​មិន​អាច​ជឿ​ជាក់​បាន​ឡើយ​

136

រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​​បាន​និយាយ​ថា ​សេចក្ដី​រាយការណ៍​​ដែល​មាន​ ៤០០​ទំព័រ​របស់​ស្មាក្តី​ពិសេស​ Robert Mueller មិន​បាន​ផ្ដល់​​នូវ​ភស្តុតាង​​ជឿ​ជាក់​​ណា​មួយ​ឡើយ ​ស្តី​ពី​ការ​ជ្រៀត​ជ្រែក​​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​​អាមេរិក​ កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​។

អ្នក​នាំ​ពាក្យ​​វិមាន​ក្រឹម​ឡាំង​​ លោក Dmitry Peskov បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​​កាល​ពី​ថ្ងៃ​​សុក្រ​ថា ​មិន​មាន​​ភស្តុតាង​​ណា​មួយ​​ដែល​បង្ហាញ​​ការ​ពិត​ឡើយ​ដែល​ថា ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ក្នុង​​ការ​បោះ​ឆ្នោត​​នោះ ហើយ​លោក​​និយាយ​ថា ក្រុង​មូស្គូ​សុំ​ច្រាន​ចោល​នូវ​ការ​​ចោទ​ប្រកាន់​នេះ​ទាំង​ស្រុង​។ ​លោក Peskov បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​ប្រធានាធិបតី​ Vladimir Putin ក៏​បាន​ច្រាន​ចោល​ទៅ​នឹង​ការ​ចោទ​ប្រកាន់ ​​ពី​ការ​ជ្រៀត​ជ្រែក​​នេះ​ផង​ដែរ​ ព្រោះ​វា​គ្មាន​មូលដ្ឋាន ហើយ​​បាន​អះ​អាង​ថា របាយការណ៍​នោះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​ការ​បំភ្លៃ​ការ​ពិត​ប៉ុណ្ណោះ៕​

អត្ថបទ៖ មករា