PAOK លើក​ពាន​លី​គ​កំពូល​ក្រិ​ក​លើក​ដំបូង​ក្នុង​រយៈពេល 34ឆ្នាំ​

151

បាល់ទាត់៖ ​ក្រុមបាល់ទាត់ PAOK បាន​ក្លាយ​ជា​ជើងឯក​លី​គ​កំពូល​ក្រិ​ក​លើក​ដំបូង​ ក្នុង​រយៈពេល 34ឆ្នាំ​បន្ទាប់ពី​បំបាក់ Levadiakos 5-0 ចុង​សប្ដាហ៍​កន្លងទៅ​។

​​ខណៈ​បរិយាកាស​ត្រៀម​អបអរ​ពាន​មុន​ការប្រកួត ក្រុម​ម្ចាស់ផ្ទះ​ចាប់ផ្ដើម​សប្បាយចិត្ត​តាំងពី​នាទី​ទី3 នៅ​ពេល Yevhen Shakhov ​ស៊ុត​បើក​ការ​នាំ​មុខ មុន​ពេល​ដែល Diego Biseswar​ ស៊ុត​បាល់ 11ម៉ែត្រ​នាំមុខ 2-0 ប្រាំ​នាទី​បន្ទាប់​។ ​គ្មាន​អ្វី​អាច​រារាំង PAOK ពី​ការ​លើក​ពាន​បាន​ឡើយ នៅ​ពេល​ចូល​វគ្គ​ទី​2 បី​គ្រាប់​បន្ថែម​ទៀត​កើត​មាន​ដោយ Fernando Varela ខណៈ Yevhen Shakhov​ រក​បាន​គ្រាប់​ទី​2 ​របស់​ខ្លួន និង​គ្រាប់​ចុងក្រោយ​សំរេច​បាន​ដោយ Karol Swiderski​។ ​ចប់​ការប្រកួត PAOK យកឈ្នះ Levadiakos 5-0 គ្រប់​ពិន្ទុ​លើក​ពាន​លី​គ​កំពូល​ក្រិ​ក ​ទោះបី​នៅសល់ 1​ប្រកួតទៀត​ចប់​រដូវ​កាល​ក៏ដោយ​។ ​នេះ​ជា​ជើងឯក​លី​គ​ក្រិ​ក​លើកដំបូង​ក្នុង​រយៈ​ពេល 34ឆ្នាំ​សំរាប់ PAOK តែ​ជា​លើក​ទី3 ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ខណៈ Olympiakos ​បាន​ត្រឹម​លេខ2 ដោយ​​ចាញ់ 5ពិន្ទុ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ