កាកបាទក្រហម​ខេត្ត​តាកែវ​ផ្ដល់​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជាង​២០​គ្រួសារ​

86

តាកែវ៖ សាខា​កាកបាទក្រហម​ខេត្តតាកែវ កាលពី​ម្សិលមិញ បានផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​២៣​គ្រួសារ នៅក្នុង​ឃុំ​លំពង់ ស្រុក​បាទី​។​

​​ឯកឧត្តម អ៊ូច ភា ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត បាន​ថ្លែងថា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពល រដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

ឯកឧត្តម បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ ដែល​បាន​នាំយកមក​ចែកជូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ តែ​ក៏​អាចជួយ​សម្រាលទុក្ខ លំបាក​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ពី​សំ ណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែល​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់ គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​។​

ឯកឧត្តម​អភិបាលខេត្ត​តា​កែង បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់ នៅពេល មាន​ខ្យល់ ឬ​ភ្លៀង​ធ្លាក់​ម្តងៗ ពិសេស ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ព្រោះ​អាកាសធាតុ​ក្តៅ ខ្លាំង​ប្រែប្រួល មិន​ទៀងទាត់​ឡើយ​។ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​តម្កាត់​ផ្សេងៗ ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត និង ផឹក​ស្អាត ជាប្រចាំ​។​

អំណោយ​ដែល​បា​ន្ដ​ល់​ជូន​នាពេលនោះ រួមមាន អង្ករ​២៥​គីឡូក្រាម តង់ មុង ភួយ កន្ទេល សារុង ក្រមា និង​ថវិការ​មួយចំនួន​ផងដែរ​៕​