ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ស្រី​លង្កា​

67

ស្រី​លង្កា៖ ពលរដ្ឋ​ក្នុង​តំបន់​បាន​ចូលរួម​ជាមួយ​ព្រះ​សង្ឃ​ពុទ្ធសាសនា ក្នុង​ពិធី​បួងសួង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធនៅ​ព្រះវិហារ​សាសនា ព្រះពុទ្ធ​មួយ​កន្លែងក្នុង​ទីក្រុង​គេ​ឡា​នី​យ៉ាកាលពី​ថ្ងៃ​ពុធ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ៣៥០នាក់នៅ​ទូទាំង​ប្រទេស​ស្រីលង្កា​។

ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​បាន​កាន់​ក្អម​ ដាក់​ធូប វាយ​ស្គរ និង​ថ្វាយ​គ្រឿង​ដង្វាយ មុន​ពេល​ចូលរួម​ក្នុង​ពិធី​បួងសួង​រំឭក​វិញ្ញាណក្ខន្ធ​។​ ព្រះ​តេជគុណ កូ​លី​ពី​ទី​យ៉េ ម៉ា​ហីន​ដា សាំង​ហា​រ៉ា​គី​តា ព្រះ​ចៅអធិការ​វត្ត​គេ​ឡា​នី​យ៉ា​បាន​មាន​សង្ឃដីកា​ថា ​ព្រះអង្គ​ចង់​ជួយ​រំលែក​ទុក្ខ និង​ចូលរួម​ជាមួយ​អ្នក​ទាំង​ឡាយ​ ដែល​កំពុង​ជួប​ទុក្ខសោក​ដោយ​សារ​ការ​បាត់​បង់​មិត្ត និង​គ្រួសារ​របស់​ពួកគេ​។​ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ CNN ថា ២​នាក់​ក្នុង​ចំណោម​ក្មាន់​វាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត ដែល​បាន​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ​នៅ​ពិធី​កម្ម​សាសនា​គ្រិស្ត​ កាលពី​ថ្ងៃអាទិត្យ​ក្នុង​ប្រទេស​ស្រី​លង្កា ​គឺជា​សមាជិករបស់​គ្រួសារ​ខ្ពង់ខ្ពស់ ​និង​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ក្នុង​រដ្ឋធានី​កូឡុំបូ។

ប្រភព​ចំនួន​២ ដែល​បាន​ដឹង​ពី​ការស៊ើបអង្កេត​និយាយ​ថា បង​ប្អូន​ប្រុស​ ២​នាក់ ឈ្មោះ ​អ៊ី​ម​សាត អា​ម៉េ​ដ អ៊ីប្រាហ៊ីម​ និង អៀ​ល​ហាំ អា​ម៉េ​ដ អ៊ីប្រាហ៊ីម ស្ថិតនៅ​ក្នុងចំណោម​ក្រុម​ជ្រុលនិយម ដែល​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​ការ​វាយ​ប្រហារ​កា​ល​ពី​ថ្ងៃអាទិត្យ​។ ឳពុក​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា ​Mohamed Ibrahim គឺជា​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​នាំចេញ Ishana Exports មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​កូឡុំបូ៕

អត្ថបទ៖ សុខ​មាន