លោក មូ​ន ជេអ៊ី​ន៖ មេដឹកនាំ​កូរ៉េខាងជើង​យល់​ព្រម​បិទ​ទីតាំង​សាកល្បង​មី​ស៊ី​ល​របស់​ខ្លួន

196

​កូរ៉េ​ខាងត្បូង៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេអ៊ី​ន បាន​និយាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក ​គីម ជុង​អ៊ុន បាន​យល់ព្រម​បិទ​ទី​តាំង​មួយ​ ស្ថិត​ក្នុង​ចំណោម​ទីតាំង​សាកល្បង​បាញ់​មី​ស៊ី​ល​ដ៏​សំខាន់​របស់​ខ្លួន។

​លោក ​មូ​ន បាន​និយាយ​ថា ក្រោយ​ជំនួប​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង មេដឹកនាំ​ទាំង​២ បាន​យល់ព្រម​ត្រួស​ត្រាយផ្លូវ​ ឆ្ពោះ​ទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពិតប្រាកដ​។​ ការព្រមព្រៀង​នេះ​ដែរត្រូវ​បាន​លោក ​គីម ចាត់ទុកថា​ជា​“​ការ​លោត​ផ្លោះ​មួយ​ឆ្ពោះ​ទៅ​រក​សន្តិភាព​យោធា​​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​”។​ ​លោក ​គីម បាន​និយាយ​ផង​ដែរ​ថា លោក​សង្ឃឹម​ថា​នឹង​អាច​បំពេញ​ទស្សនកិច្ច​ ទៅកាន់​ទីក្រុង​សេ​អ៊ូ​លនា​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ដំបូង​គេ​ របស់​កូរ៉េខាងជើង​ធ្វើដំណើរ​ទៅកាន់​ទីនោះ​៕
អត្ថបទ៖ សារ៉ាត់