លោក Conor​ ពេញ​ចិត្ត​ការ​បាន ៣​ពិន្ទុ ដ្បិត​ឈ្នះ EDC តិច​គ្រាប់​ជាង​ភ្នំពេញ​ក្រោ​ន

71

បាល់ទាត់៖ លោក Conor Nestor គ្រូ​បង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​សម្ដែង​ការ​ពេញ​ចិត្តចំពោះ​កូន​ក្រុម ដែល​រក្សា​កំណត់ត្រា​ឈ្នះ​ក្នុង​សប្ដាហ៍​ទី​៥ នៃ​លី​គ​កំពូល​កម្ពុជា ហើយ​លោក​ក៏​មិន​ខ្វល់​ពី​ការ​រក​បាន​គ្រាប់​បាល់​តិច ឬ​ច្រើន​ដែរ សំខាន់​គឺ​ទទួល​បាន ៣​ពិន្ទុ។ ការ​លើក​ឡើង​នេះក្រោយ​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ១០ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។

គ្រូ​បង្វឹក​ជនជាតិ​អៀក​ឡង់​រូប​នេះ​និយាយ​ថា ទោះបី​ឈ្នះ​អគ្គិសនី​កម្ពុជាមាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​តិច​ ជាង​ការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន តែ​លោក​នៅ​តែ​មាន​មោទនភាព​ចំពោះ​ជ័យជម្នះ។ លើស​ពី​នេះ​លោក​រឹត​តែ​សប្បាយចិត្ត ពេល​ឃើញ​កីឡាករ​វ័យក្មេង​របស់​ខ្លួន បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​លោក​ក្នុងនាម​ជា​អ្នក​ជ្រើស​រើសមិន​ខក​បំណង​ឡើយ​។​ គួរ​ដឹង​ថា បច្ចុប្បន្ន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទទួល ១៥​ពិន្ទុ​ពេញក្រោយ​ឈ្នះ​គូប្រកួត ៥​ប្រកួត​ផ្ទួន ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេបង្កើន​គម្លាត​ពិន្ទុ​ពី​គូប្រជែង​កាន់​តែ​ច្រើន តួយ៉ាង​ក្រុម​ណាហ្គា​វើ​ល​ឈរ​លេខ​២ មាន ១២​ពិន្ទុ​, ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​៣ មាន ១១​ពិន្ទុ ខណៈ​ក្រុម​ក្រសួងការពារជាតិ​, បឹងកេត​ត និង​វិសាខាឈរ​លេខ​៤ លេខ​៥ និង​លេខ​៦ មាន ១០​ពិន្ទុ​ស្មើគ្នា។ រីឯ​ក្រុម​ផ្សេងៗ​ខ្លះ​ទើប​រក​បាន ៦​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ លី ឈុន​ឡា