ពលរដ្ឋ​ជាង​បី​ពាន់​នាក់ នៅ​ក្រុងកែប ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ

133

ភ្នំពេញ៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៤៥១​នាក់ បាន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ជាង​៣​ពាន់​នាក់ នៅ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់​ចង្អើរ ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដោយ​ឥតគិតថ្លៃ​។​

ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៨ មេសា ២០១៩, ឯកឧត្តម លេង ផា​លី ប្រធាន​ក្រុមគ្រូពេទ្យ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើកឡើងថា​ការពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នោះ​រួមមាន ជំងឺ​ទូទៅ មាន​វះកាត់​ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ​។

ហើយ​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញពី​សេចក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមគ្នា​តែមួយ អនាគត​តែមួយ ពោលគឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​។

ជាមួយគ្នា​នោះដែរ ឯកឧត្តម កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សកម្មភាព​មនុស្សធម៌ ទឹកចិត្ត​មនុស្សធម៌​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលជា​បុត្រា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ រាល់​សកម្មភាព​មនុស្ស​ធម៌ មិនថាតែ​នៅ​ខេត្ត​កែប នោះទេ គឺ​នៅ​គ្រប់​បណ្តា​រាជធានី ខេត្ត​ទាំងអស់​។​

ឯកឧត្តម កែន ស​ត្ថា បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល ទាំង​វេជ្ជបណ្ឌិត លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ សុទ្ធតែ​ទទួលបាន​នូវ​ជំនាញ​មួយ​ដ៏​ពិតប្រាកដ ដោយ​ឆ្លងកាត់​ការបណ្តុះបណ្តាល​នៅក្រៅ​ប្រទេស ហើយ​វិស័យ​សុខាភិបាល​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស មាន​សុខ​ភាពល្អ​ច្រើនណាស់ ជាពិសេស​ក្នុង​ខេត្ត​កែប កាលពីមុន​អត់​មាន​ទេ​វិស័យ​សុខាភិបាល ក្រោយ​ពេលដែល​បង្កើត​ខេ​ត្ត​កែប​មក គឺ​យើង​បាន​បង្កើត​ម​នី្ទ​រ​ពេទ្យ​បង្អែក​ខេត្ត មណ្ឌល​សុខភាព​គ្រប់​ឃុំ សង្កាត់​ទាំងអស់ និង​ប៉ុស្តិ៍​សុខភាព​។

កន្លងមក​ប្រជាពលរដ្ឋ មិនសូវ​មក​ពិនិត្យ ព្យាបាល​ជំងឺ​នៅតាម​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព និង​ម​នី្ទ​រ​ពេទ្យ​បង្អែក​នោះទេ តែ​សព្វថ្ងៃនេះ ពួកគាត់​បាន​ផ្លាស់ប្តូរ​ឥរិយាបថ ដោយ​ពួកគាត់​មក​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​តាម​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព និង​ម​នី្ទ​រ​ពេទ្យ​បង្អែក ហើយ​ប្រជាពលរដ្ឋ​ទាំង​កុមារ ស្រី្ត​មាន​ផ្ទៃ មានន័យថា អត្រា​ស្លាប់​របស់​មាតា និង​ទារក​នោះ គឺ​សូន្យ​។

និយាយ​ជារួម​ការបម្រើ​សេវា​សុខាភិបាល របស់​ម​នី្ទ​រ​សុខាភិបាល​ខេត្ត​កែប ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​១០០% ហើយ​ក្រសួងសុខាភិបាល ក៏បានផ្តល់​ចំណាត់ថ្នាក់​ដល់​ម​នី្ទ​រ​សុខាភិបាល នូវ​ការផ្តល់សេវា​ល្អ ជូន​ប្រជាពលរដ្ឋ​លើ​វិស័យ​សាធារណៈ​នេះ ជាពិសេស​គឺ​វិស័យ​សុខាភិបាល​នេះ​។​

ទន្ទឹមគ្នា​នោះ ប្រជាពលរដ្ឋ ០៣​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ ជាង​៣​ពាន់​នាក់ មក​ទទួល​សេវា​ពិនិត្យ ព្យាបាល​ជំងឺ ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​។​

សូមបញ្ជាក់ថា​រយៈពេល​៧៦​ខែ (២០១២២០១៩) នេះ​ជា​ឆ្នាំ​ទី​៧​ហើយ ដែល​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៤,២៧៥​នាក់ ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុង​១៨​រាជធានី ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំនួន​១៧៨​លើក ក្នុងនោះ​ព្យាបាល​ជូន ប្រជាពលរដ្ឋ​បាន​ចំនួន ៤១៧៥៣១​នាក់ (​សែសិប​មួយ​ម៉ឺន ប្រាំ​ពីរពាន់ ប្រាំ​រយ សាមសិប​មួយ​នាក់​)៕​