ស៊ីរី៖ មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមដែលរត់គេចខ្លួនគឺលោក Abu Bakr al-Baghdadi បានបង្ហាញខ្លួននៅក្នុងខ្សែវីដេអូឃោសនាមួយ ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំដើម្បីបញ្ជាក់ថារូបគេនៅមានជីវិតនៅឡើយ ដែលគេរូបគេទទួលស្គាល់ការបរាជ័យ របស់ក្រុមភេរវកម្មនៅក្នុងភូមិ Baghuz របស់ប្រទេសស៊ីរី។
ការបង្ហាញមុខក្នុងវីដេអូត្រឹមតែ ១វិនាទីប៉ុណ្ណោះរបស់ Baghdadi បានមានឡើងច្រើនសប្ដាហ៍ បន្ទាប់ពីអ្នកប្រយុទ្ធនៅសេសសល់នៃក្រុមអាយស៊ីស ត្រូវបានគេបណ្ដេញចេញពីមូលដ្ឋានរ៉ឹងមាំចុងក្រោយរបស់ពួកគេ នៅក្នុងវាលខ្សាច់ប្រទេសស៊ីរីភាគខាងកើត។ ដោយសម្លឹងមើលទៅទ្រុឌទ្រោមជាង នៅពេលដែលរូបគេបានប្រកាសពីការចាប់កំណើត នៃព្រះចៅកាលីហ្វីនៅពាក់កណ្ដាលឆ្នាំ2014 ដែលពេលនេះបានដួលរលំ Baghdadi បានដាក់ការស្ដីបន្ទោសលើភាពរលំរលាយរបស់ខ្លួន ព្រោះតែភាពសាហាវព្រៃផ្សៃរបស់ពួកគ្រិស្តសាសនិក។ អង្គុយពែនភ្នែនដៃកាន់កាំភ្លើងម៉ាក Kalashnikov គេបាននិយាយរយៈពេលតិចជាង ៤០វិនាទី ហើយហាក់ដូចជាសកម្មភាពរបស់គេធ្វើមានកម្រិត។
Baghdadi បាននិយាយថា ការបំផ្ទុះគ្រាប់បែកនៅស្រីលង្កាដែលក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវបង្ហាញពីសកម្មភាពសងសឹក ចំពោះការបរាជ័យរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងភូមិបាកហ៊ូស។ គេបាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមបានធ្វើប្រតិបត្តិការភេរវកម្មចំនួន ៩២លើកនៅក្នុងប្រទេស៨ ដើម្បីសងសឹកឲ្យបងប្អូនប្រុសរបស់គេនៅក្នុងខេត្ត Bilad al-Sham មានន័យថា ជាដែនដីរបស់ប្រទេសស៊ីរីដែលធ្លាប់ បានគ្រប់គ្រងដោយរដ្ឋភេរវកម្មមួយនេះ៕
អត្ថបទ៖ សុខមាន