សម្ដេច​ក្រឡា​ហោម​ ស  ខេង ​ នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម ​ ជីន  យុង ​រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​និង​សុវត្ថិភាព ​ នៃ​សាធារណរដ្ឋ​កូរ៉េ​លើ​កិច្ចការងារ​មួយ​ចំនួន​

121

ភ្នំពេញ ៖ សម្តេច​ក្រឡា​ហោម ​ស  ​ខេង ​ ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​មហា​ផ្ទៃ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ចាប់​ពី​ ​ថ្ងៃទី៣​០ ​ ខែ​មេសា ​ ឆ្នាំ​២០១៩ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​មហា​ផ្ទៃ ​ នៅ​រសៀល​ថ្ងៃ​ទី​៣០ ​ ​ខែ​មេសា  ឆ្នាំ ២០១៩  បាន​បញ្ជាក់​ថា សម្ដេច​ក្រឡា​ហោម ​ ស ​ ខេង ​ ឧ​បនា​យក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​នៅ​សាធារណៈ​រដ្ឋ​កូរ៉េ ​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ ខែ​មេសា ​ ដល់​ថ្ងៃ​ទី​០៣ ​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ​ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​  និង​សុវត្ថិភាព ​នៃ​សាធារណរដ្ឋ​កូរ៉េ ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ  ​សម្ដេច​ក្រឡា​ហោម​ ស ​ ខេង  ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ ក្រសួង​មហា​ផ្ទៃ ​ នឹង​ជួប​ពិភាក្សាការងារ​ទ្វេភាគី ​ជាមួយ ឯកឧត្តម  ជីន  យុង  រដ្ឋមន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ ​ និង​ សុវត្ថិភាព ​ នៃ​សាធារណរដ្ឋ​កូរ៉េ  លើ​កិច្ច​ការ​មួយ​ចំនួន​រួម​មាន ​៖  ការ​លើក​កម្ពស់​សមត្ថភាព​ មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​និង​ការ​ដក​ពិសោធន៍​លើ​ការងារ​គ្រប់គ្រង ​សុវត្ថិភាព​ចរាចរណ៍​ការ​ប្រឆាំង​ភេរវកម្ម​ព្រម​ទាំង​ការអភិវឌ្ឍ ​សមត្ថភាព​មន្ត្រីន​គរបាល​ជាតិ​ ។

​ក្រៅពី​ជំនួប​ខាង​លើ​សម្តេច​ក្រឡា​ហោម​ ស  ខេង ​ ឧប​នាយ​ក​រដ្ឋ​មន្ត្រី​ រ​ដ្ឋម​ន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ ក៏​នឹងអញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន  និង​មជ្ឈ​មណ្ឌល ​ e-government ​ នៃ​សាធារណរដ្ឋ​កូរ៉េ​៕