ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន Naruhito សន្យា​ធ្វើ​ជា​និមិត្តរូប​នៃ​ការ​រួបរួម​

211

ជប៉ុន៖ ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ប្រទេស​ជប៉ុន Naruhito បាន​សន្យា​បំពេញ​ព្រះ​រាជ​តួនាទី​របស់​ព្រះ​អង្គជា​និមិត្តរូប​របស់​រដ្ឋ​ និង​ការ​រួប​រួម​សាមគ្គី នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង​របស់​ព្រះអង្គ​ ចាប់​តាំង​ពី​ឡើង​គ្រង​រាជសម្បត្តិ​មក​។​

ព្រះ​ចៅ​អធិរាជ​ព្រះជន្ម​ ៥៩​ព្រះវស្សា​បាន​​ថ្លែង ខណៈ​ព្រះអង្គ​ចាប់ផ្ដើម​ឡើង​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ពុធ​ ក្នុង​ព្រះ​រាជពិធី​ឡើង​គ្រង​រាជសម្បត្តិ​ជា​និមិត្តរូប​ដ៏​ខ្លី​ នៅ​ឯ​ព្រះរាជវាំង​ព្រះ​ចៅ​អធិរាជ​។​ ព្រះ​ចៅ​អធិរាជ Naruhito ​ឡើង​គ្រង​រាជសម្បត្តិ​បន្ត​ពី​ព្រះបិតា​របស់​ទ្រង់​ព្រះជន្ម​ ៨៥​ព្រះវស្សា Akihito ដែល​បាន​ដាក់​រាជ​សម្បត្តិ​ដោយសារតែ​ព្រះជន្ម​ជរា ​និង​ការ​ចុះ​ទ្រុឌទ្រោម​ព្រះ​រាជ​សុខភាព​របស់​ព្រះអង្គ​។​ នៅ​ក្នុង​សុន្ទរកថា​របស់​ព្រះអង្គ​ព្រះ​ចៅ​អធិរាជ Naruhito បាន​ថ្វាយ​ការ​គោរព​ចំពោះ​ព្រះរាជ​បិតា​របស់​ព្រះអង្គ ខណៈ​ដែល​ទ្រង់​បាន​ប្ដេជ្ញា​បង្ហាញ​ពលិកម្ម ដូចគ្នា​ចំពោះ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​៕

អត្ថបទ៖ សុខ​មាន