លោក​ Maduro​ ជំរុញ​ឲ្យ​យោធា​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​កម្ចាត់​ជន​ណា​រៀបចំ​ផែនការ​ធ្វើរដ្ឋប្រហារ

160

វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​៖ លោក​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា Nicolas Maduro កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២​ ខែ​ឧសភា បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ឲ្យប្រឆាំងទៅ​នឹង​ជន​ណា​រៀបចំ​ផែនការធ្វើ​រដ្ឋ​ប្រហារ​ បន្ទាប់​ពី​ការ​ក្រោក​បះបោរ​ខាង​យោធា គាំទ្រ​ដល់​មេដឹកនាំ​បក្ស​ប្រឆាំងលោក Juan Guaido ដែល​បរាជ័យ និង​ក្រោយពេល​ការ​ប៉ះ​ទង្គិច​គ្នា​នានា​តាម​ដង​ផ្លូវ ដែល​បាន​បណ្ដាល​ឲ្យ​បាតុករ​ ៤​នាក់បាត់បង់​ជីវិត។

កាលពី​ថ្ងៃ​អង្គា​រលោក Guaido ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាង ​៥០​ប្រទេស​ថា ​ប្រធានាធិបតី​ស្ដីទី​របស់​ប្រទេស​នេះ​ញាំញី​ដោយ​វិបត្តិ បាន​ជំរុញ​ដល់​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ងើប​បះបោរ​ប្រឆាំង​នឹង​លោក Maduro។​ មនុស្ស​មួយ​ក្រុម​តូច​បាន​ស្ដាប់​តាម​ការ​អំពាវនាវរបស់​បក្ស​ប្រឆាំង ប៉ុន្តែ​ចលនា​នោះ​បាន​បរាជ័យដោយ​យោធា​ បាន​ផ្ដល់​ការ​គាំទ្រ​របស់​ពួកគេ​មក​លើ​រដ្ឋាភិបាល ហើយ​លោក Maduro កំពុង​ស្ថិត​ក្នុង​ចំហ​រឹងមាំ បើ​ទោះ​ជា​មាន​សម្ពាធ​ពី​អន្តរជាតិ​ក្ដី​។​ លោក Maduro បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ឯ​ព្រឹត្តិការណ៍​មួយជាមួយ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ដែល​រូបលោកត្រូវ​បាន​អម​ជុំវិញ​ដោយទាហាន​នោះ​ បាន​និយាយ​ថា មែនហើយ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​ដែល​ត្រូវ​រក្សា​ជំនឿ​ចិត្ត​ខ្ពស់​នេះ​ក្នុង​ការ​ទប់ទល់​ចំពោះ​ជន​ក្បត់ជាតិ និង​ជន​រៀបចំ​ផែនការ​រដ្ឋប្រហារ​។

លោកបាន​ថ្លែង​នៅ​ឯ​ពិធី​មួយ​ ដែល​ត្រូវ​បាន​ចូលរួម​ដោយទាហាន ​4,500​នាក់​ថា គ្មាន​ការ​នរណា​ម្នាក់​ត្រូវ​ខ្លាច​នោះ​ទេ វា​ជា​ពេលវេលាដែល​ត្រូវ​ការពារ​សិទ្ធិ​ដើម្បី​សន្តិភាព​របស់​យើង នេះ​បើ​យោង​តាម​រដ្ឋាភិបាល​៕

អត្ថបទ៖ សុខ​មាន