ឯកឧត្ដម លី ធុជ អនុញ្ញាតឲ្យ​​ឯកអគ្គរដ្ឋទូត​សារ​ធារ​ណ​រដ្ឋ​ឥណ្ឌា​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​វិស័យ​សកម្មភាព​មីន​

99

ភ្នំពេញ​៖ ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​សារ​ធារ​ណ​រដ្ឋ​ឥណ្ឌា​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​វិស័យ​សកម្មភាព​មីន នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន​។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន សំដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា​បានរៀបចំ​កម្មវិធី​ជា​សប្បុរសធម៌​ជាច្រើន​ដើម្បី​ជួយ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​មួយចំនួនទៀត​។

ជាមួយនេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត ​បានបញ្ជាក់​ថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មីន រៀបចំ​យុទ្ធនា​ការ​ផ្តល់​ដៃ ជើង​សិប្បនិម្មិត​ដល់​ដ​ល់​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​ប្រមាណ ៦០០​នាក់ នៅ​ខែតុលា ឆ្នាំ​២០១៩ ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ខេត្តបន្ទាយមានជ័យ ដៃជើង​សិប្បនិម្មិត​ជា​ផលិតផល​របស់​ក្រុមហ៊ុន Jaipur Foot​

ទន្ទឹមនឹង​​នេះ រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផលិតដៃ​-​ជើងសិប្បនិម្មិត និង​នាំចូល​គ្រឿង​ម៉ាស៊ីន ឧបការ​ណ៍ និង​វត្ថុធាតុដើម​ក្នុងការ​ដំឡើង រឺ ផលិតដៃ​-​ជើង​សិប្បនិម្មិត​ដោយផ្ទាល់​ពី​ប្រទេស​ឥណ្ឌា រួម​ជាមួយនឹង​បុគ្គលិក និង​អ្នកបច្ចេកទេស​យ៉ាងតិច ៨​នាក់​មកពី​ប្រទេស​ឥណ្ឌា​ ដើម្បី​ចូលរួម​យុទ្ធនាការ​នេះ ចំពោះ​ការផ្តល់​នេះ​ផលិត​ភ្លាមៗ និង​ផ្តល់ជូន​ទៅដល់​ជនរងគ្រោះ​ដោយសារ​មីន​ផ្ទាល់​តែម្តង​។

ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​ប្រទេស​ឥណ្ឌា​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​ក​ម្ពុ​ជា​លើ​បច្ចេកទេស​ផលិតដៃ​-​ជើងសិប្បនិម្មិត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕​