អភិបាលខេត្ត​ត្បូងឃ្មុំ​ អំពាវនាវ​កុំ​ឱ្យ​កម្មករ​ជឿ​តាម​ការ​ញុះញង់​ប្រឆាំង​រាជរដ្ឋាភិបាល​

138

ត្បូងឃ្មុំ ៖ ​ អភិបាលខេត្ត​ត្បូងឃ្មុំ បានធ្វើការ​អំពាវនាវ​ដល់ក​ម្មករ ​និយោជិត ក្នុង​ខេត្ត​នេះ​ទាំងអស់ កុំឱ្យ​ជឿ​តាម​ ការ​ញុះញង់​អូ​ទាញ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល ​ដែល​អាច​នាំឱ្យ​មាន​ភាព​វិនាសកម្ម​ដល់ ​ប្រទេសជាតិ​។

ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ០១ ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ​«​កិច្ច​គាំពារ​សង្គម ដើម្បី​ផលិតភាព​» ដែល​បាន​ធ្វើ​កាលពី​​ថ្ងៃទី​០៦ ខែឧសភា ​ម្សិលមិញ ក្នុងស្រុក​អូររាំងឪ ​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ ​បាន​ថ្លែងប្រាប់​កម្មករ ​និយោជិត​ថា ​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ន ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ​ជា​ប្រមុខ ក្រោម​គោលនយោបាយ​ឈ្នះៗ ​និង​យុទ្ធ សាស្ត្រ​ចតុកោណ ធ្វើឱ្យ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ពេញ​លេញ ​និង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។​ ពិសេស ក្រោម​គោលនយោបាយ​បើកចំហ​ជើងមេឃ បាន​ផ្តល់​ឱកាស​ឱ្យ​យុវជន​ជា​កម្មករ កម្មការិនី បាន​បំពេញការ​ងារ ​ដើម្បី​ស្វែងរក​ប្រាក់បៀវត្សរ៍​ផ្គត់ផ្គង់​គ្រួសារ​។

ដើម្បី​រក្សាបាន​សមិទ្ធផល​ដែល​កំពុង​មាន​នាពេល​បច្ចុប្បន្ននេះ ​ឯកឧត្តម បាន​អំពាវនាវ​ដល់ក​ម្មករ កម្មការិនី​ទាំងអស់ ឱ្យ​ថែរក្សា​ការពារ​សុខ​សន្តិភាព​ឲ្យ​បានជា​ចាំបាច់ កុំ​ជឿ​តាម​ការ​ញុះញង់​លាប​ពណ៌ ​ព្រោះ​ជាហេតុ​បណ្តាល​ឱ្យមាន​ការបែកបាក់​សាមគ្គី​ជាតិ ធ្វើឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើងសង្គ្រាម​ជាថ្មី​ម្តង ទៀត តាម​មហិច្ឆតា​ខ្ពស់ ដោយ​មិន​គិតពី​សុខទុក្ខ​ពលរដ្ឋ​របស់​ក្រុម​ជន​អគតិ​មួយចំនួន​។

លោក អ៊ុំ វាសនា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ត្បូងឃ្មុំ ​បានឱ្យដឹងថា​ គិត​ត្រឹម​ខែមេសា ឆ្នាំនេះ ​ចំនួន​សហគ្រាស គ្រឹះស្ថាន ក្នុង​ខេត្ត​ត្បូងឃ្មុំ សរុប​មាន​ចំនួន​៤៥៧​គ្រឹះស្ថាន កម្មករ និយោជិត ​សរុប​ចំនួន​ជាង​១​ម៉ឺន​៨​ពាន់​នាក់​។ ក្នុងនោះ​ចំនួន​សហគ្រាស គ្រឹះស្ថាន ​ដែល​បាន​ចុះ បញ្ជី​ការ​បែបបទ​តាមច្បាប់ ​ស្ដីពី​ការងារ​នៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ចំនួន​១៧៣​គ្រឹះស្ថាន និង​សហគ្រាស​គ្រឹះស្ថាន​ពុំទាន់​ចុះបញ្ជី​កា ចំនួន​ជាង​៣០០​គ្រឹះស្ថាន​ទៀត ចំណែក​កម្មករ និយោជិត ​ដែល មាន​ប័ណ្ណ​ការងារ សៀវភៅ​ការងារ សរុប​ចំនួន​ជាង​១​ម៉ឺន​នាក់​៕