Kane បន្ត​អវត្តមាន​ ខណៈ Son និង Vertonghen​ អាច​ចូល​លេង​បាន​ពេល​ជួប Ajax ជើង​ទី​2 ​យប់​នេះ​

511

បាល់ទាត់៖ ​បន្ទាប់ពី​ក្រុម​អង់គ្លេស​មួយ​គឺ​ហង្ស​ក្រហម Liverpool បាន​កក់​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រោយ​ពី​យកឈ្នះ Barcelona 4-0 ខណៈក្រុម​អង់គ្លេស​មួយទៀត Tottenham Hotspur ក៏​ត្រូវ​តាម​ពី​ក្រោយបន្ទាប់​ពី​ចាញ់​ជើង​ទី​មួយ​ដែរ​។

​​ក្រុម​របស់​លោក Mauricio Pochettino ​ត្រូវ​តាម​ពីក្រោយ​ក្រុម​ម្ចាស់ផ្ទះ​ហូ​ឡង់ Ajax Amsterdam មួយ​គ្រាប់ ដែល​ខ្លួន​ចាញ់​ក្នុង​ទឹកដី​ខ្លួន​ឯង​នៅ​ទីក្រុង​ឡុង​ដ៍​ជើង​ទី​មួយ​។ ​Spurs នឹង​បន្ត​អវត្តមាន​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane ដដែល តែ​កីឡាករ​កូរ៉េ Heung-min Son ដែល​ជាប់​បំរាម​កាលពី​ជើង​ទី​1 អាច​ចូល​លេង​វិញ​បាន​រាត្រី​នេះ​។ Son កាលពី​ចុង​សប្ដាហ៍​ក៏​ទទួល​បាន​កាត​ក្រហម​ដែរ​នៅ Premier League ពេល​ចាញ់​នៅផ្ទះ Bournemouth​

​​ចំណែក​ខ្សែ​ការពារ Jan Vertonghen​ អាច​ចូល​លេង​វិញ​បាន​រាត្រី​នេះ បន្ទាប់ពី​ប៉ះ​ទង្គិច​ក្បាល​កាលពី​ជើង​ទី​1 ជាមួយ​មិត្ត​រួម​ក្រុម Toby Alderweireld​ និង​អ្នកចាំទី Ajax, Andre Onana​។ ​មួយ​គ្រាប់​របស់ Ajax ដែល​យក​ឈ្នះ​កាលពី​ជើង​ទី​1 ​សំរេច​បាន​ដោយ Donny van de Beek ​ខណៈ Spurs លេង​មិន​បាន​ល្អ​សោះ​នៅ​ជើង​ទី1 ពោល​គឺ​ស៊ុត​ចំ​គោល​ដៅ​តែ​មួយ​លើក​គត់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ