ប្រធានាធិបតី​ចិ​ន​ថ្វាយ​នូវ​មហា​កិត្តិ​យសដ៏​ឧត្តុង្គឧ​ត្តម​រៀប​ចំថ្វាយនូ​វពិ​ធីអបអរសាទ​រខួប​ចម្រើន​ព្រះជន្ម

207

ភ្នំពេញ៖ ឯក​ឧត្តម​ ស៊ី​ ជិ​នភី​ង ប្រធានាធិបតី​នៃ​សាធារណរ​ដ្ឋប្រជាមានិត​ចិ​ន បាន​ថ្វាយ​នូវ​មហា​កិត្តិ​យសដ៏​ឧត្តុង្គឧ​ត្តមប្រ​កប​ដោយ​ភាព​កក់ក្តៅ ​និង​ជ្រាល​ជ្រៅជា​ទីបំផុត​ ថ្វាយ​ ព្រះករុណាជា​អម្ចាស់ជី​វិត​លើត្បូង ជា​ទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ព​ស់បំផុត​ ​ដោយ​បាន​រៀប​ចំថ្វាយនូ​វពិ​ធីអបអរសាទ​រខួប​ចម្រើន​ព្រះជន្ម​គម្រប់ ៦៦ ​យាង​ចូល ៦៧​ ព្រះវស្សានៃ ​ព្រះក​រុណាជាអម្ចាស់​ជីវិតលើត្បូង ​ព្រះបាទសម្តេច​ព្រះបរមនាថ​ នរោត្តម សីហ​មុនី​ ព្រះមហាក្សត្រនៃ ​ព្រះរាជា​ណាច​ក្រកម្ពុជា​ ជា​ទីគោរពសក្ការៈ​ដ៏ខ្ព​ង់ខ្ពស់បំផុត​ នា​មហាវិមានសភា​ប្រជាជ​នចិន​ ក្នុង​ឱកាស​ដ៏ម​ហានក្ខត្តឫក្ស ​នៃពិ​ធីលៀង​សាយភោជន៍ទ​ទួល​បណ្តាមេដឹ​កនាំ និ​ងឥស្សរជន​ជាច្រើ​នម​កពី​បណ្តាប្រ​ទេស​នានា ៕