ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នៅ​ខណ្ឌ​សែនសុខ​ ដក​ហូត​​គ្រឿងញៀន​ជាង​៣​គីឡូក្រាម​

258

ភ្នំពេញ​ ៖ ​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ សហការ​ជាមួ​យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែនសុខ ​បាន​ធ្វើកា​រឃា​ត់​ខ្លួនជ​នស​ង្ស័យម្នាក់ ​រឹប​អូស​វត្ថុ​តាង​គ្រឿង​ញៀន​ជាង​ ៣​គីឡូក្រាម ។

សមត្ថកិច្ច​ប្រាប់​អោយ​ដឹង​ថា ​ ដោយ​អនុវ​ត្តតាម​បញ្ជា​ដឹកនាំ​របស់​លោក​នាយ​ឧត្តម​សេនីយ៍ ​ម៉ក់ ជីតូ ​អគ្គ​ស្នការ​រង​នគរបាល​ជាតិ ​និង​លោក​ឧត្តម​សេនីយ៍​ ឡឹក​ វណ្ណៈ ​នាយក​មន្ទី​រ​ប្រឆាំង​គ្រឿងញៀន ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជា​កម្លាំង​ជំនាញ ​(ក៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ​សហការ​ជាមួ​យ​កម្លាំង​សមត្ថកិច្ច​នគរបាលខណ្ឌ​សែនសុខ ​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក​ សេង ​គីម​ឡាក់​ ព្រះរាជ​អាជ្ញារង ​អម​សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ​  បា​ន​ស្រាវជ្រាវ ​និង​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​​ដ៏​សកម្ម​ នៅចំណុច​តាម​ផ្លូវ​លំ ​ស្ថិត​ក្នុង​ភូមិ​ច្រេស ​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ​ រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​ ១៤​និង​៤៥​នាទី​ ។

នៅក្នុង​រង្វង់​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​ធ្វើកា​រ​ឃាត់​ខ្លួន​ជន​សង្ស័យ ម្នាក់ ​ឈ្មោះ ចើ​យ ​មុន្នី​ ភេ​ទប្រុស​  កើត​ឆ្នាំ ​១៩៨៦ ​រឹប​អូស​វត្ថុ​តាង​ សារ​ធាតុ​ញៀន ​ប្រភេទ ​មេតំហ្វេតាមីន​ (ICE) 3009.76g ម៉ូតូ ១​គ្រឿង ​និង​ ទូរស័ព្ទ​ដៃ ​១គ្រឿង ​។

ជន​សង្ស័យ ​និង​វត្ថុតា​ង​ទាំង​អស់​ បច្ចុប្បន្ន​សមត្ថកិច្ចកំ​ពុង​ឃាត់​ខ្លួន​ និង​រក្សាទុក​នៅម​ន្ទី​រ​ប្រឆាំង​គ្រឿងញៀន ​ក្រសួង​មហាផ្ទៃ ​ដើម្បី​ធ្វើ​កា​រ​សាក​សួរ​បន្ថែម​ទៀត​ នឹ​ង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ ​ផ្តន្ទា​ទោស​តាម​នីតិវិធី​ច្បាប់ ៕