ប្រមុខ​រាជ​រដ្ឋាភិបាល​រម្លឹក​ជូន​ជន​រួម​ជាតិ​អំពី​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ​២០ ​ឧសភា

134

ភ្នំពេញ៖ តាម​រយៈហ្វេស​ប៊ុក​ផ្លូវ​ការ​នៅ​ព្រឹក​នេះ​សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​បាន​សរសេរ​ថា​ថ្ងៃ​ទី​២០ ​ឧសភា​នេះ​ គឺជា ​«ទិវាជាតិនៃការចងចាំ» ដែល​រំលឹក​ដល់​ជនរ​ង​គ្រោះ និង​ការ​ឈឺចា​ប់​ពីឧ​ក្រិដ្ឋ​កម្ម ​ដែល​បានកើ​ត​ឡើងក្នុ​ងរ​បប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត ​(១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។ សម្ដេច​ថា ​គោល​បំណង​នៃ​ទិវា​ជាតិ​នៃកា​រ​ចង​ចាំ ​គឺ​បង្កើត​ឡើង​ដើម្បី​រំលឹក​ និង​គោរព​វិញ្ញាណ​ក្ខន្ធ​ និ​ង​ធ្វើ​បុណ្យ​ឧទ្ទិសកុសល​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ជាង​៣លាន​នាក់​ នៅ​ក្នុងរបប​ប៉ុល​ពត​ដ៏​ឃោរ​ឃៅនេះ​។

ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លុប ​បានដឹង ​និង​យល់ច្បា​ស់​អំពី​រឿង​រ៉ាវ​សោកនាដ​កម្ម​ ដ៏​ជូរ​ចត់​ដែលប្រជាជាពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លង​កាត់​ជិត​៣​ទសវត្សរ៍​ ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ និង​ទឹក​ភ្នែក ​ការ​កាប់សម្លាប់ ​បំផ្លិច​បំផ្លាញ​ ការ​ជម្លៀស​ចេញ​ពី​ទី​លំ​នៅ​របស់​ខ្លួន​ដោយ​បង្ខំ ​និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ដូច​សត្វ​ គ្មានពេល​សម្រាក​ ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបា​ល​ គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ គ្មាន​សិទ្ធិ​សេរីភាព ​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​សូម្បី​តែ​សិទ្ធិ​រស់​រាន​មានជីវិត​ ដែល​ជា​សិទ្ធិ​មូល​ដ្ឋាន ​មាន​តាំង​ពី​កំណើតរ​បស់​មនុស្ស​ក៏គ្មាន​ដែរ​។

សព្វថ្ងៃ​នេះ ​ក្រោយ​ពី​កម្ពុជា​មាន​សន្តិភាព​ផុត​ពី​សង្គ្រាម ​គឺ​ពលរដ្ឋ​រស់​នៅ​សុខ​ស្រួល​ជា​មួយ​ក្រុម​គ្រួសារ ហើយ​មាន​ការងារ ​និង​មុខ​របរ​ធ្វើ​ទៅ​តាម​សមត្ថភាព ​និង​ចំណង់​ចំណូល​ចិត្ត​រៀង​ៗ​ខ្លួន​ ជា​មួយ​នឹង​ជីវភាពរស់​នៅ​ធូរធា​សមរម្យ​។

សម្ដេច​បាន​បញ្ជាក់​ថា ស​ន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់​យ៉ាង ​ដល់​ពលរដ្ឋ​ក្នុង​ការ​កសាង​សង្គម​គ្រួសារ,​ សហគមន៍ ​និង​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឆាប់​រហ័ស​។ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព ​ឱ្យ​បាន​គង់​វង្ស​ជា​រៀង​រហូត​ ហើយ​នាំ​គ្នា​ទប់​ស្កាត់​កុំ​អោយ​សង្រ្គាម​ និង​រប​ប​ប្រល័យ​ពូជ​សាសន៍វិល​មក​កម្ពុជា​សារ​ជា​ថ្មី​។​

សូម​បញ្ជាក់​ថា ​ការ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​រៀប​ចំ ​ឲ្យ​មាន​ទិវា​ជាតិ​ នៃ​ការ​ចង​ចាំ​នេះ​ក្នុង​គោល​បំណង​ដើម្បី ​ឲ្យ​ប្រជាជាតិក​ម្ពុ​ជា​ទាំង​មូល​ ជា​ពិសេស ​មនុស្ស​ជំនា​ន់ក្រោយ បា​ន​ដឹង​ឮ​​ និង​ចង​ចាំ​អំ​ពី​ អំ​ពើ​ដ៏សាហាវ​ឃោរ​ឃៅព្រៃ​ផ្សៃនៃ​រ​បប​ប្រល័យ​ពូជ​សាសន៍​ប៉ុលព​ត​ និង​ជៀស​វាង​កុំ​ឲ្យ​ប្រវត្តិសាស្រ្ត ​ដ៏​ឃោរឃៅ ព្រៃផ្សៃនេះ​វិលត្រ​ឡប់​មក​សារ​ជាថ្មី​នៅ​លើទឹ​ក​ដី​នៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា​៕