សហព័ន្ធ​កីឡា​ប្រដាល់​គុណ​ខ្មែរ​នឹង​មិន​ទទួល​ចំពោះ​មន្ត្រី​ដែល​មិន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​

91
រូបឯកសារ

ប្រដាល់៖ ដើម្បី​ពង្រីង​គុណភាព សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ប្រកាស​ជា​ផ្លូវ​ការ​ បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​បច្ចេកទេស និង​ក្រមសីលធម៌​ដល់​មន្ត្រី​បច្ចេកទេស គណៈកម្មការ អាជ្ញា​កណ្ដាល ចៅក្រម និង​មន្ត្រី​ជំនាញ​ទាំងអស់​របស់​ខ្លួន​ចំនួន​២ គឺ​ក្រុម​បម្រើ​ការងារ​នៅ​សង្វៀន​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​នា​ថ្ងៃ​ទី​១ និង​ទី​២ ​ខែ​មិថុនានៅ​ខេត្ត​បាត់ដំបង និង​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ​ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ភ្នំពេញ​ខាងមុខនេះ​។

ជុំវិញ​ការ​បើក​វគ្គ​សិក្សា​ពង្រឹង​បច្ចេកទេស និង​ក្រម​សីលធម៌​នេះ ឯកឧត្ដម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ធ្លាប់​បាន​មានប្រសាសន៍ថា នេះ​ជា​ការ​ងារ​ដែល​សហព័ន្ធ​ត្រូវ​ធ្វើជា​បន្ត​បន្ទាប់ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​។​ ឯកឧត្ដម​បញ្ជាក់​ថា វគ្គ​សិក្សា​នេះ​ផ្ដោត​សំខាន់​លើ​វិន័យ ក្រមសីលធម៌ ក្នុងនាម​កីឡាករ គ្រូ​បង្វឹក អាជ្ញាកណ្ដាល ​និង​ចៅក្រម​។ គួរ​ដឹង​ដែរ​ថា វគ្គ​នេះ​សហព័ន្ធមាន​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់ ការសិក្សា​ជូន ដូច្នេះ​បើ​មន្ត្រី​ណា​ដែល​មិន​បាន​មក​សិក្សា ឬ​មិន​បាន​ទទួល​វិញ្ញាបនបត្រ​ទេ សហព័ន្ធ​មិន​ទទួល​ខុសត្រូវ​ក្នុង​ការ​បម្រើ​ការងារ ជា​មន្ត្រី​របស់​សហព័ន្ធ​ឡើយ​៕