ក្រសួង​ជំនាញ​ប្រកាស​តាម​ចាប់​មេខ្លោង​ដែល​ដឹកនាំ​រាន​យក​ដី​តំបន់​ការពារ​របស់​រដ្ឋ​

91

ភ្នំពេញ​៖ មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ បាន​អះអាងថា មកដល់​បច្ចុប្បន្ននេះ​មាន​ជន​មេខ្លោង​ជាច្រើន​រួប​ត្រូវបាន​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ខណៈ​ជន​ដែលជា​មេខ្លោង​នោះ បានធ្វើ​សកម្មភាព​បំផុសបំផុល​ពលរដ្ឋ​ស្លូតត្រង់​អោយ​នាំគ្នា​ទៅ​ឈូ​ល​ឆាយ កាប់ឆ្ការ​រុករាន​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់ ហើយ​ពេលនេះ​បច្ចុប្បន្ន​ក្រសួង​បាន​កំពុង​កំណត់​មុខសញ្ញា​មេខ្លោង​ថ្មី​ជាច្រើន​បន្ថែម ។​

ឯកឧត្តម នេ​ត ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងប្រាប់ នៅ​ថ្ងៃទី​២៤ ខែឧសភា​ថា បច្ចុប្បន្ន​មាន​ជន​មេខ្យល់​ជាច្រើន​ត្រូវបាន​ក្រសួងបរិស្ថាន​បាន​កត់​ឈ្មោះ​ចុះ​ក្នុង​បញ្ជី​កំណ ត់​មុខសញ្ញា ហើយ​ថា​ក្នុងករណី​ជន​មេខ្យល់ ឬ​មេខ្លោង​នោះ​បន្តថា​សកម្មភាព បំផុសបំផុល កែនពល រដ្ឋ​នាំគ្នា​ទៅ​ឈូ​ល​ឆាយ កាប់ឆ្ការ​រុករាន​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់ ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ចាត់វិធានការ​ឃាត់​ខ្លួន​ប​ញ្ជូ​ន​ទៅ​តុលាការ​។​

ឯកឧត្តម នេ​ត ភក្ត្រា ស្នើ​បណ្តា​ពលរដ្ឋ​ស្លូតត្រង់ មុននឹង​ទិញដូរ​ដីធ្លី​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ត្រូវ​ពិនិត្យ​លើ​កត្តា​ធំៗ​២ រួមមាន​៖ ១. ពិនិត្យ​ប្រវត្តិ​ដីធ្លី ពោលគឺ​ត្រូវមាន​ប្លង់​ច្បាស់លាស់ មានការ​បង់ពន្ធ ទី​២ គ្រប់ការ​ទិញដូរ ផ្ទេរ​កម្ម​សិទ្ធ ដែល​បានមកពី​ការ​វាទដី​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ច្បាប់ និង​ជា​ដី​របស់​រដ្ឋ ឬ​ដី​បានមកពី​រុករាន​ដីព្រៃ​ខុសច្បាប់ បើ​ទោះ​ដី​មាន​ចុះហត្ថលេខា​ដោយ​មេឃុំ មេស្រុក​ក៏ដោយ ដី​នោះ​នឹងត្រូវ​និ​រាករ​ចោល​ទាំងអស់​។​

ឯកឧត្តម បន្តថា កន្លងមក​ដោយសារ​ក្រុម​ជនខិលខូច​ចង់​កេងចំណេញ​លើ​ពលរដ្ឋ​ស្លួ​ត ត្រង់ បានធ្វើ​សកម្មភាព​បោកប្រាស់​ពល​រដ្ឋ ប្រើប្រាស់​ពលរដ្ឋ​ស្លួ​ត​ជា​ឈ្នាន់ ក្រោម​ទ្រឹស្តី​លួងលោម​ពលរដ្ឋ អនុវត្ត «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​» និង​ទ្រឹស្តី​បញ្ចុះបញ្ចូល​នានា​ទៀត​ដោយ​មិន​សម​ហេតុផល​។

ឯកឧត្តម នេ​ត ភក្ត្រា បន្តថា សកម្មភាព​កន្លងមក ជន​ឆបោក ធ្វើ​សកម្មភាព​អោយ​ពលរដ្ឋ​យក​ដី​រដ្ឋ ឬ​ដី​ដែល​មានកម្ម​សិទ្ធិមក​ធ្វើជា​របស់ខ្លួន​និង​លក់​ក្នុង​តម្លៃថោកៗ​ឱ្យ​ពលរដ្ឋ​។ ពេលខ្លះ​ពួកគេ​បាន​ញុះញង់​ពលរដ្ឋ​ឱ្យ​សាងសង់​ខ្ទម​តូចៗ និង​ដាំ​ដំណាំ​ផ្សេងៗ​លើដី​របស់គេ​ដែលមាន​កម្មសិទ្ធិ​ដើម្បី​តវ៉ា​ថា​ខ្លួន​បាន​តាំងទី​លំនៅ​ជា​យូរ​មកហើយ និង​ប្រសិនបើ​ចង់ឱ្យ​រុះរើ​ចេញ​ត្រូវមាន​សំណង ឬ​ផ្តល់​ចំណែក​ដី​ណាមួយ​ដល់​ខ្លួន​ជាដើម​។