ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េ បន្ត​ទទួលបាន​ការធ្វើ​លិខិត​ឆ្លងដែន​ដោយ​មិន​គិត​កម្រៃ​

84

ភ្នំពេញ៖ ពលរដ្ឋ និង​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​បន្ត​ទទួល​បានការ ធ្វើលិខិត​ឆ្លងដែន និង​បន្ត​សុពលភាព​លិខិតឆ្លងដែន​ដោយ​មិន​គិត​កម្រៃ​សេវា​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ នៅ​ទីនោះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ផ្សព្វ ផ្សាយ​ឱ្យដឹង​។​

ប្រភព​ដដែល​បញ្ជាក់បន្ថែម​ថា ការផ្ដល់ជូន​នូវ​សេវា​ធ្វើលិខិត​ឆ្លងដែន និង​បន្ត​សុពលភាព​លិខិត​ឆ្លង ដែន​ដោយ​មិន​គិត​កម្រៃ​សេវា​ពី​ស្ថានទូត​កម្ពុជា​នៅ​ទីនោះ នឹង​រៀបចំ​ធ្វើ​នៅ​ទីតាំង​បី​ផ្សេងៗ​គ្នា​ក្នុងនោះ មានដូចជា​នៅ​ទីក្រុង​ព្យុង​ថេ​ក​, ទីក្រុង​ថេ​ហ្គូ និង​នៅ​ទីក្រុង​ក្វាង​ជូ​ជាដើម​៕