មន្ត្រី​ជំនាញ​រំពឹងថា ទីក្រុង​ចំនួន​បី​របស់​កម្ពុជា​នឹង​ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​

217

ភ្នំពេញ៖ នៅ​ខណៈ​ពេលនេះ កម្ពុជា បាននិងកំពុង​ធ្វើការ​វាយតំ​លៃ​ទីក្រុង​ទេសចរណ៍​ស្អាត​របស់​កម្ពុជា ចំនួន​៦ យកទៅដាក់​ធ្វើជា​បេក្ខភាព ចលនា​ប្រលងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២០ ឆ្នាំ​២០២២​នៅ​ប្រទេស​ប្រ៊ុយណេ​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ ដែល​ការប្រលងប្រណាំង​នេះ មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ រំពឹងថា កម្ពុជា​យើង​នឹងមាន​ទីក្រុង​បី ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។​

អគ្គនាយក​អគ្គនាយដ្ឋាន​ឧស្សាហកម្ម ក្រសួងទេសចរណ៍ ឯកឧត្តម ណេ​ប សាមុត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​អំឡុង​ពេលនេះ គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន សុទ្ធតែ​ជ្រើស​រើ ស​ទីក្រុង​ទេសចរណ៍​ស្អាត​របស់គេ ចូលរួម​ជា​បេក្ខភាព​ដ​ណើ្ត​ម​យក​ជ័យលាភី​ក្នុង​ព្រឹត្តិការណ៍​ចលនា ប្រលងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​របស់​អាស៊ាន ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​អញ្ជើញ​ទៅ​ទស្សនា​។​

សេចក្តីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ បានសរសេរថា ទីក្រុង​ស្អាត​របស់​ប្រទេស​កម្ពុជា ចំនួន​៦​កន្លែង ដែល​ក្រសួងទេសចរណ៍​ស្នើ​ដាក់​ជា​បេក្ខភាព​ចូលរួម ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២​នេះ រួមមាន​៖ ក្រុង​កំពត (​ខេត្តកំពត​), ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​), ក្រុង​កំពង់ចាម (​ខេត្តកំពង់ចាម​), ក្រុង​ពោធិ៍សាត់ (​ខេត្តពោធិ៍សាត់​), ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​), និង​ក្រុង​កំពង់ឆ្នាំង (​ខេត្តកំពង់ឆ្នាំង​)​។​

ឯកឧត្តម ណេ​ប សាមុត បញ្ជាក់ថា បច្ចុប្បន្ន ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​កំពុង​ខិតខំ​ធ្វើ​បច្ចុប្បន្នភាព​ទីក្រុង​ទេសចរណ៍​ស្អាត​ស្តង់ដា​កម្ពុជា ដែល​ស្តង់ដា​ទីក្រុង​ស្អាត​កម្ពុជា បច្ចុប្បន្ន​គឺ​បាន​បង្កើន​សុ​ច្ចនាករ​សម្រាប់​វាយ​តំលៃ កើន​ពី​៧៧​រហូតដល់​១២០​សុ​ច្ចនាករ ដែល​ក្នុងនោះ​ក្រៅពី​ការធ្វើអោយ​ទីក្រុង​ស្អាត​គ្មាន​សម្រាម ភាព​អនាម័យ ទីក្រុង​ស្អាត​ក៏ត្រូវ​បង្កើតអោយមាន​កា​រ​បំពាក់​ប្រព័ន្ធ​INTERNET ធ្វើតាម​ស្តង់ដា​SMART CITY​ជាដើម​។

នៅក្នុង​ព្រឹត្តិការណ៍​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១ កម្ពុ​ជាមាន​ទីក្រុង​ទេសចរណ៍​ចំនួន​បី​ត្រូវបាន​ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ទីក្រុង​ទាំងនោះ​រួមមាន​៖ ក្រុង​បាត់ដំបង ក្នុង​ខេត្តបាត់ដំបង ក្រុង​សៀមរាប​ខេត្តសៀមរាប និង​ក្រុងកែប​ស្ថិតក្នុង​ខេត្ត​កែប​៕