ឯក​ឧត្តមទេសរ​ដ្ឋម​ន្ត្រី ​លី ធុ​ជ ដឹក​នាំ​កិច្ច​ប្រជុំថ្នាក់​រដ្ឋ​មន្ត្រី ​នៃ​សន្និបាត​ប្រចាំ​ឆ្នាំលើ​កទី៧៥ UN-ESCAP

124

ភ្នំពេញ៖ ឯក​ឧត្តម​ទេសរដ្ឋ​មន្ត្រី ​លី ធុជ​ ប្រធាន​គណៈក​ម្មាធិការ​ជាតិ​អេស្កាប់- UN-ESCAP នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹក​នាំកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ នៃ​សន្និបាត​ប្រចាំឆ្នាំ​លើកទី​ ៧៥​ រប​ស់គណៈកម្មការ​សេដ្ឋកិ​ច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី ​និង​ប៉ាស៊ីហ្វិក ​នៃអ​ង្គការសហ​ប្រជាជាតិ ​នាព្រឹក​ថ្ងៃអ​ង្គារ ១០រោច ​ខែ​ពិសាខ ​ឆ្នាំ​កុរ ឯក​ស័ក ​ព.ស.​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី ​២៨​ ខែឧសភា ​ឆ្នាំ២០១៩ ​នៅទី​ក្រុងបាង​កក​ ព្រះរាជា​ណា​ចក្រ​ថៃ​។


សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ សន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន​ ៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន ៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។
គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ការងារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក៕