សារព័ត៌មានល្បីៗលើលោកចុះផ្សាយព្រោងព្រាតពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ មីយ៉ាន់ម៉ា

នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃ ។

ទន្ទឹមនោះ ដំណើរទស្សនកិច្ចនេះធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាអន្តរជាតិល្បីៗបាននិងកំពុងផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក ។

សារព័ត៌មានល្បីៗទាំងនោះមានដូចជា France24AljazeeraReutersThe Nation ThailandSouth China Morning Post (SCMP) បានសរសេរបង្ហោះដំណើរទស្សនិច្ចនេះ ខណៈសារព័ត៌មានចិន Xinhua និង Channel New Asia (CNA) របស់សិង្ហបុរី ក៏ដូចជាទូរទស្សន៍ NHK របស់ជប៉ុនសុទ្ធតែបានផ្សាយអំពីព័ត៌មានទាន់ហេតុការណ៍នេះ ។

គួរបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing) ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន ៕

អត្ថបទពី៖ KPT